យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានឲ្យដឹងថា ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈ ដល់ការដ្ឋាន ពង្រីកផ្លូវ អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥។
ការផ្អាកការផ្គត់ផ្គង់អគ្គិសនីនេះ គឺនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៦រសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី (១) តំបន់ភ្លើងលេខ ប.ត372A ស្ថិតនៅក្នុងសង្កាត់ អូឡាំពិក ខណ្ឌចំការមន (២) តំបន់ភ្លើងលេខ PO54, P129, P311 ស្ថិតនៅភូមិចំការឳឡឹក ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (៣) តំបន់ភ្លើងលេខ P1013 ស្ថិតនៅភូមិខ្វា ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និង (៤) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិច្រេស ភូមិដំណាក់ ភូមិត្រពាំងស្វាយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភូមិក្រាំងអង្ក្រង ភូមិជាងទង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១៦រសៀល នឹងផ្អាកការ ផ្គត់ផ្គង់អគ្គិសនី (១) តំបន់ភ្លើង មួយចំនួនដែលស្ថិតនៅភូមិព្រៃមូល ភូមិសំរោងទាវ ក្នុងសង្កាត់ ក្រាំងធ្នង់ ខណ្ឌពោធនិ៍សែនជ័យ ភូមិពុទ្រា ភូមិត្រពាំងវែង ភូមិកប់ស្រូវ ភូមិខ្មែរលើ ភូមិស្វាយចេក ភូមិជ្រេស ភូមិអណ្តូង ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និង (២) តំបន់ភ្លើងមួយចំនួនដែលស្ថិត នៅភូមិ វាលស្បូវ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង១៧ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី (១) តំបន់ភ្លើងលេខ ប.ត620,
ប.ត620A ស្ថិតនៅភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលគោក ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ភូមិដើមគរ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥ ចាប់ពីម៉ោង៩ព្រឹក រហូតម៉ោង ១៧ល្ងាច នឹងផ្អាកការផ្គត់ផ្គង់ អគ្គិសនី (១) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិបឹងសាឡាថ្មី ក្នុងសង្កាត់ឬស្សីកែវ ភូមិក្រោលគោ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឬស្សីកែវ (២) តំបន់ភ្លើងមួយ ចំនួនដែលស្ថិតនៅភូមិ១ ភូមិ២ ភូមិ៣ ភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារ ភូមិគៀនឃ្លាំង ភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និង(៣) តំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីភូមិតាងៅ ក្នុងសង្កាត់និរោធ រហូតដល់ភូមិ ស្វាយតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

No comments:
Post a Comment