យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពី ការបញ្ចៀសចរាចរឆ្លងកាត់ទីតាំងប្រារព្ធពិធីសម្ពោគ្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធ ប្រឡាយលូជំហានទី៣ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអញ្ជើញជា អធិតីភាពក្នុងពិធីសម្ពោធគ្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធ ប្រឡាយលូជំហានទី៣ក្នុង រាជធានីភ្នំពេញ។
គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៣ ក្នុងរាជធានីភ្នំពេញនេះ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA មានទីតាំងនៅសួនច្បារទល់មុខ វត្តបទុមវត្តី ស្ថិតក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ វេលាម៉ោង ៨ព្រឹក។
ដើម្បីរៀបចំកម្មវិធីសម្ពោធនេះ សាលារាជធានីភ្នំពេញ នឹងធ្វើការសម្រួលចរាចរ ជាបណ្តោះ អាសន្នដោយមិនឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីព្រះសុធារស ចាប់ពីចំណុច ប្រសព្វមហាវិថីព្រះសីហនុរហូតដល់ផ្លូវលេខ២៤០ មហាវិថីព្រះសុធារស ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង១១ព្រឹក៕

No comments:
Post a Comment