ព្រឹកថ្ងៃទី ៤ខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយឯកឧត្តម ឡូស្លូកូវែរ (Laszlo KOVER) ប្រធានរដ្ឋសភានៃប្រទេសហុងគ្រីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ប្រាក់អ្នកសារព័ត៌មាន ក្រោយជំនួបថា ឯកឧត្តម ប្រធានរដ្ឋសភានៃប្រទេសហុងគ្រីធ្វើដំណើរទស្សនកិច្ចនៅប្រទេស កម្ពុជាជាលើកទី១។ តាមរយៈនេះលោកបានសំដែងនូវការអប់អរសាទរចំពោះការរីកចម្រើននៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់លោកលើកនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរ អោយកាន់តែសកម្មថែមទៀតដោយឈរលើមូលដ្ឋានទំនាក់ទំនងរវាងដែលមានស្រាប់។
ឯកឧត្តម ឡូស្លូ កូវែរ បានជំរាបជូនសម្តេចតេជោថា ហុងគ្រីក៍មានទិសដៅជំរុញកិច្ច សហប្រតិការលើវិស័យពិណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទំាងពីរផងដែរ។
បើតាម ឯកឧត្តម ប្រធានសភាហុងគ្រី នៅចុងឆ្នាំនេះនឹងមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី នៅកម្ពុជាដើម្បី ពង្រឹងទំនាក់ទំនង និងចុះនូវកិច្ចព្រមព្រៀងនានាពាក់ព័ន្ធ វិស័យពាណិជ្ជកម្ម ទេសចរណ៍ ជាដើម ព្រមទាំងសម្ពោធបើកការិយាល័យពាណិជ្ជកម្មហុងគ្រីជាផ្លូវការនៅរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងហុងគ្រី និងកម្ពុជា។
ជាការឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការជួយរបស់ហុងគ្រី មកកម្ពុជាកន្លងមកក្នុងនោះរួមទំាងការបណ្តុះបណ្តាលផ្នែកធនធានមនុស្សផងដែរ។ បន្ថែម លើសសម្តេចក៍បានស្វាគមន៍ និងគំាទ្រចំពោះការជំរុញទំនាក់ទំនងរវាងប្រទេសទំាងពីរ អោយកាន់តែសកម្ម ថែមទៀតដែលជាគោលបំណងរួម ។ សម្តេចនាយករដ្ឋមន្ត្រីបាន ស្នើ
អោយប្រទេសទំាងពីរ កម្ពុជា ហុងគ្រីពិនិត្យបន្ថែមទៅលើកិច្ចសហប្រតិបត្តិរវាងនិតិបញ្ញត្តិ និងផ្នែកផ្សេងៗទៀតពិសេសរវាងប្រជាជននិងប្រជាជនផងដែរទៅលើកិច្ចសហប្រតិបត្តិការ លើផ្នែកដទៃផ្សេងទៀតដែលអាចធ្វើទៅបាន៕
No comments:
Post a Comment