Tuesday, October 27, 2015

សេចក្តីថ្លែងការណ៍៖ ថ្កោលទោស​យ៉ាងម៉ឹង​ម៉ាត់ចំពោះ​អំពើ​បង្ករបួស​ស្នាម ដែលបង្កដោយ​ជនមួយ​ក្រុមតូច​ព្រួតវាយ​អ្នកតំណាង​រាស្រ្តគណៈបក្សសង្រ្គោះជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយមានការសោកស្តាយយ៉ាងខ្លាំង ចំពោះអំពើបង្កឡើងដោយជនមួយ ក្រុមតូចព្រួតគ្នា វាយតប់ទៅលើអ្នកតំណាងរាស្រ្ត២រូប​ របស់គណបក្សសង្គ្រោះជាតិ និងសូមធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះអំពើបង្ករបួសស្នាមនេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល បានបញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដើម្បីតាមចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ និងក៏សូមអំពាវនាវដល់សាធារណជន និងស្ថប័នពាក់ព័ន្ធ ដែលបានដឹង បានឃើញ ឬមានភស្តុតាងពាក់ព័ន្ធ ករណីបង្ករបួសស្នាមខាងលើនេះ សូមផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីជំរុញការស៊ើបអង្កេតស្រាវជ្រាវ រកយុត្តិធម៌ដល់ជនរងគ្រោះឲ្យបានឆាប់។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ជុំវិញករណីអំពើបង្ករបួសស្នាមដល់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ២រូប៖



No comments:

Post a Comment