តំណាងរាជរដ្ឋាភិបាលបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការការពារទៅវិញទៅមកនៃវិនិយោគ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល បេឡារូស
និងរដ្ឋាភិបាលរុស្សីជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលឯកឧត្តម អញ្ជើញឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីការការពារទៅវិញទៅមកនៃ វិនិយោគ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបេឡារូស និងរដ្ឋាភិបាលរុស្ស៊ី ក្នុងសម័យ ប្រជុំរដ្ឋសសភាលើកទី៥ នីតិកាលទី៥ កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច
ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានកូរ៉ូម អ្នកដំណាងរាស្ត្រចំនួន ១០៧រូប។
មានមតិជូនសម័យប្រជុំរដ្ឋសភា ក្នុងនាមតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ ឯកឧត្តម ស៊ុន
ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការការពារទៅវិញទៅមកនៃវិនិយោគរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបេឡារូស ព្រមទាំងរដ្ឋាភិបាលរុស្ស៊ី មានសារៈសំខាន់ជួយជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា និងជូយធ្វើឱ្យ ជីវភាពប្រជាជនរីកចម្រើនធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង ហើយបានទៅពិនិត្យការ រៀបចំចុះបញ្ជីរបស់ក្រុមហ៊ុនសាំងហ្គាពួរតាមប្រព័ន្ធ អនឡាញ
ដែលជាក្រុមអនឡាញលេខ២ លើពិភពលោក និងទៅរៀននៅប្រទេសនូវែលសេឡង់ ដែលជាក្រុមហ៊ុនលេខ១ ក្នុងពិភពលោក ដើម្បីរៀនសូត្រពីគេ។ ការងារនេះ
សម្តេចតេជោ ហ៊ុន សែន
បានឯកភាពឱ្យយក ថវិកាជាតិ មករៀបចំការចុះបញ្ជីក្រុមហ៊ុន តាមប្រព័ន្ធអនឡាញ ហើយយើងបានចាប់ផ្តើមអនុវត្តន៍ តាំងពី ខែឧសភា
ឆ្នាំ២០១៥។ ឯកឧត្តមបន្តទៀតថា នៅថ្ងៃទី៧
ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ
នឹងដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ នូវការចុះបញ្ជីបង្កើតក្រុមហ៊ុនតាមប្រព័ន្ធអនឡាញ។ ការធ្វើ បែបនេះដើម្បីកាត់បន្ថយពេលវេលាពី៥ថ្ងៃ ទៅ៧ថ្ងៃ កាត់បន្ថយគម្លាតរវាងមន្ត្រី រាជរដ្ឋាភិបាល និងផ្នែកឯកជន។
ឯកឧត្តម
ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា សម្តេចតជោ បានឱ្យធ្វើការចុះបញ្ជីក្រុមហ៊ុននេះ តាមប្រព័ន្ធអ៊ីនធឺណេតទាំងអស់ ទៅទីណាមាន អ៊ីនធឺណេត
ទីនោះយើងអាចបង្កើតក្បួនបាន កាត់បន្ថយពេលវេលាពី៥ថ្ងៃ ទៅ៧ថ្ងៃ
ហើយនៅដែលពេលបង្កើតក្រុមហ៊ុនចប់សព្វគ្រប់គឺប្រើ ពេលតែមួយម៉ោងគត់ ដើម្បីបង្កើតក្រុមហ៊ុននេះ។
មួយទៀតកម្ពុជាបានបើកការដ្ឋានសាងសង់ បង្កើតរោងចក្រផលិតកូកាកូឡាថ្មីមួយទៀត ក្នុងតម្លៃ
១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ។ ក្រៅពីនេះ
យើងបានទៅប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក កូរ៉េ
ចិន ហុងកុងទូទាំងពិភព លោក
ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកដាក់ទុននៅកម្ពុជា ដូច្នេះហើយបានយើងឃើញទុនវិនិយោគ ដែលទទួលបានក្នុងរយៈ៩ខែដើមឆ្នាំ២០១៥នេះមានការកើនឡើងរហូតដល់ ៣.៣១៥
ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ ម្យ៉ាងទៀតក្នុងខែកក្កដាមកនេះ យើងទទួលបាន២៣គម្រោង បន្ថែមទៀត
ជាមួយទុនវិនិយោគចំនួន២៣៩ពាន់លានដុល្លារអាម៉េរិកថែមទៀត នេះបង្ហាញ
ឱ្យឃើញថាការ ទាក់ទាញវិនិយោគនៅកម្ពុជាកំពុងមានការរីកចម្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា ពិភពលោកបានហៅយើងថា ជាប្រទេសមានការរីក ចម្រើនល្អ
កើន៧,៧ភាគរយ ក្នុងរយៈពេល៧ឆ្នាំកន្លងទៅនេះ ដោយដាក់ចំណាត់ថ្នាក់កម្ពុជាជា ប្រទេសទី៦ ជាប្រទេសរីកចម្រើនក្នុងពិភពលោកផងដែរ។
សម័យប្រជុំរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋបេឡារូស ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ដោយសំឡេងចំនួន១០៧ លើ១០៧សំឡេង និង អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល ព្រះរាជាណាច ក្រកម្ពុជា និងរដ្ឋាភិបាលរុស្ស៊ី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគដោយ សំឡេង១០៧ លើ១០៧សំឡេងនៃចំនួនតំណាងរាស្ត្រទាំងមូលដែលបានចូលរួមផងដែរ៕
No comments:
Post a Comment