Friday, October 02, 2015

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន និង លោកជំទាវរួមជាមួយមន្រ្តីរាជការ នៃទីស្តីការគណរដ្ឋមន្ត្រីចូលរួមកាន់បិណ្ឌវេនទី៤ នៅវត្តសារាវ័ន្តតេជោ

ថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការ​ទីស្តីការគណ​រដ្ឋមន្ត្រី ​ បានអញ្ជើញ​ទៅចូលរួមក្នុង​ពិធីបុណ្យកាន់​បិណ្ឌវេន ទី៤ជា​មួយ​ពុទ្ធ​បរិស័ទ​ចំណុះជើង​វត្តសារាវ័ន្ត​តេជោ ​ក្នុងរាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៥​ ដើម្បីប្រតិបត្តិ​នូវទំនៀម​ទំលាប់ប្រពៃណី ​ព្រះពុទ្ធសាស​នាផង​ និងជាការ​ឧទ្ទិស​កុសល​ជូនដល់​បុព្វការីជនផង​។
គិតចាប់ពីថ្ងៃបុណ្យកាន់​បិណ្ឌវេនទី១​ ជាបន្តបន្ទាប់មក ពុទ្ធប​រិស័ទដែល​គោរពប្រតិបត្តិ​ជំនឿ​ព្រះ​ពុទ្ធ​សាសនា ​បាននាំគ្នា​អញ្ជើញទៅ​ចូលរួមធ្វើ​បុណ្យដាក់បិណ្ឌ ​នៅតាមទី​អារាមដែល​គេនិយមពេញ​ចិត្ត ដើម្បី​នាំយកនូវ​ ចង្ហាន់ ​និងទេយ្យទាន​ ទេយ្យវត្ថុ​ ផ្សេងៗទៅប្រគេនព្រះសង្ឃ ​ដែលកំពុងគង់ចាំ​ព្រះវស្សាអស់​ត្រីមាសនៅតាម​ទីវត្តអារាម​នីមួយៗ។ ​
ដោយឡែក​នៅថ្ងៃវេនទី៤ ​នៃពិធីបុណ្យកាន់​បិណ្ឌនេះដែរ ​ឯកឧត្តម​បណ្ឌិតសភាចារ្យ ​សុខ អាន និងលោក​ជំទាវ ​ក៏បាន​អញ្ជើញទៅចូល​រួមធ្វើបុណ្យ​ទានតាម​ប្រពៃណី ​ជាមួយពុទ្ធបរិស័ទ​យ៉ាង​ច្រើនកុះករនៅ​វត្តសារាវ័ន្ត​តេជោ ​ដើម្បីជួយលើក​តំកើង ​និងទ្រទ្រង់​ទំនៀម ទំលាប់​ប្រពៃណី ព្រះពុទ្ធសាសនា ឲ្យបានកាន់តែរុងរឿងរីកចំរើនផង ​និង​ក៏ជាការ​ធ្វើបុណ្យ ឧ​ទ្ទិសកុសលជូន​ដល់ញាត្តិការ បុព្វការ​រីជន ​​ដែល​បាន​រំលត់ក្ខន្ធ័​ទៅកាន់​លោក​ខាងមុខ​ ឲ្យទទួល​បាន នូវមគ្គផល​ដែលកើតចេញ​ពីសទ្ធាជ្រះថ្លានេះ ​ឲ្យបាន​ដល់ពួក​គាត់​​ដើម្បីបាន​ទៅសោយសុខ​ ក្នុង សុគតិ​ភពផង។​
ក្នុងនាម​ជាពុទ្ធបរិស័ទខ្មែរ​ ដែលជាអ្នក​គោរពប្រតិបត្តិ​ទំនៀមទំលាប់​ប្រពៃណី ​ព្រះពុទ្ធសាស​នា ឯកឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី សុខ ​អាន ​និងលោកជំទាវ​ តែងបានចូលរួម​ចំណែកលើក​ស្ទួយ នូវវិស័យ​ព្រះពុទ្ធសាសនា​ ក្នុងការខិតខំ​ជួយ​កសាង​សមិទ្ធផល​នានា ដើ​ម្បីបំរើឲ្យវិស័យ​ពុទ្ធចក្រ ពីព្រោះ​ថាវត្តអារាម​ គឺជាទីបណ្តុះ​បណ្តាល​ធនធានមនុស្ស​ ជា​ថ្នាល​បណ្តុះប្រាជ្ញា​ស្មារតី និងរក្សាកេ​រ្តិ៍តំណែលវប្ប​ធម៌ អក្សរ​សាស្ត្រជាតិ​ និងជាទី​បង្កើតឡើង​នូវវប្បធម៌​សន្តិភាព។​
ក្នុងពិធីបុណ្យកាន់​បិណ្ឌវេនទី៤​ ត្រូវនឹងថ្ងៃទី០១ ​ខែតុលា ​ឆ្នាំ២០១៥ ​ ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ​ ​អាន និង​លោកជំទាវ​ បាននាំមកនូវ​ទេយ្យទាន ​មានគ្រឿង​ឧបភោគ ​បរិភោគជាច្រើន ​ដូចជា ​ទឹក​ក្រូច១០កេស,​ ទឹកបរិសុទ្ធ​១០កេស​, ទឹកដោះគោខាប់​០១កេស,​ កាកាវ០១កេស,​ មៀនកំប៉ុង ០១កេស,​ ស្ករស១០​គីឡូក្រាម,​ តែ០៥គីឡូក្រាម,​ ត្រីខ០២កេស,​ មី០២កេសធំ​, នំ០១កេស, ​អង្ករ ២០០គីឡូក្រាម, ​ប្រគេនបច្ច័យ​សម្រាប់កសាងវត្ត ​២.០០០.០០០រៀល,​ ប្រគេន​ទេយ្យទាន និង​បច្ច័យចៅអធិការ​ ២០០ ​០០០ រៀល,​ ប្រគេនទេយ្យទាន ​និងបច្ច័យ​ព្រះសង្ឃ ​ចំនួន១០អង្គ​ទៀត ក្នុងមួយ​អង្គបច្ច័យ ​១០០ ០០០រៀល, ​ជូន សីលវ័ន្ត​ សីលវត្តី ​ចំនួន៣០នាក់ ​ក្នុងម្នាក់ៗ​ ក្រណាត់ស ១ដុំ​ និង ថវិកា​ ១០ ០០០រៀល,​ ឧបត្ថមសិស្ស-​និស្សិត ​ស្នាក់នៅក្នុងវត្ត​ចំនួន ៣០​ នាក់ ម្នាក់ៗ ថវិកា​១០០ ០០០រៀល ​និងប្រគេនបច្ច័យ​ព្រះសង្ឃ​ចំនួន៣៣០អង្គ ​ក្នុងមួយអង្គៗ ​១០ ០០០រៀល៕​



No comments:

Post a Comment