យោងតាម Page
សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឲ្យដឹងថា
កាលពីព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ
បានផ្តល់អំណោយមនុស្សធម៌ ជូនគ្រួសារលោក ឃឹម ផិត អាយុ ២៤ ឆ្នាំ ដែលរងគ្រោះដោយរថយន្តបុកបាក់ជើងម្ខាង
និងកូនប្រុសរបួសក្បាល កាលពីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០១៥ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក
៦មករា ខេត្តព្រះវិហារ។
អំណោយសប្បុរសធម៌ដែលត្រូវប្រគល់ជូនតំណាងគ្រួសារ
ដែលទទួលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នាពេលនោះរួមមាន៖
អង្ករ១២គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០០.០០០រៀល
(ដប់ម៉ឺនរៀល)៕
No comments:
Post a Comment