Thursday, July 16, 2015

វិស័យវិស្វកម្មដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេស

ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ អាន​ ឧបនា​យករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ និងជា​ប្រធានក្រុម​បណ្ឌិត​សភាចារ្យ​នៃរាជបណ្ឌិត្យ​សភាកម្ពុជា ​នៅថ្ងៃទី១៦ ខែកក្កដា​ ឆ្នាំ២០១៥​ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ​បានមាន​ប្រសាសន៍​នៅក្នុងពិធី​បើកបាឋកថាស្តី​ពី ​«បញ្ហាប្រឈម​ក្នុងវិស័យ​វិស្វកម្ម​នៅក្នុងគោល​ដៅអភិវឌ្ឍន៍ ​ប្រកបដោយ​ចីរភាពរ​បស់អង្គការ​សហប្រជា​ជាតិ ​២០១៦-​២០៣០» ​ថា វិស័យ​វិស្វកម្ម​បានដើរ​តួនាទីយ៉ាង​សំខាន់​ក្នុងការអភិវឌ្ឍ​ប្រទេស​ តាមរយៈ​ការបង្កើត​មូលដ្ឋាន​សម្ភារៈ ​និងហេដ្ឋារ​ចនាសម្ព័ន្ធ​រូបវន្ត​នានា។
ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ អា​ន ​បានបន្តថា ​វិស្វករអាជី​ពម្នាក់​ គឺជាអ្នកប្រកប​វិជ្ជាជីវៈ ​របស់ខ្លួន​ប្រកបដោយស​មត្ថភាព ​និងមាន​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ​តាមរយៈកា​រអប់រំ និង​ការបណ្ដុះប​ណ្ដាលច្បាស់​លាស់លើវិ​ស័យវិស្វកម្ម​ ហើយដើម្បី​លើកក​ម្ព​ស់វិជ្ជាជីវៈ​របស់ខ្លួន​ថែមទៀត​ វិស្វករ​គួរធ្វើការ​សិក្សាស្រាវ​ជ្រាវនូវបច្ចេក​វិជ្ជាថ្មីៗ ​សំដៅឆ្លើយត​បទៅនឹង​តម្រូវការ​ និងការវិវត្ត​ផ្នែកវិស្វកម្ម​នេះ។

ឯកឧ​ត្តមបណ្ឌិ​តសភា​ចារ្យ ​សុខ ​អាន ​បានបញ្ជក់ថា ​វិស័យ​វិស្វកម្ម​គឺជាវិស័យដ៏​សំខាន់មួយ ដែល​តម្រូវ​ឱ្យមានគោលការ​ណ៍វាយ​តម្លៃ ​និងការ​កំណត់លើ​វិធីសាស្រ្តច្បាស់​លាស់។ ក្នុង​ន័យនេះ ​កិច្ចខិត​ខំប្រឹងប្រែង​ជំរុញសមត្ថភាព​វិស្វករជាតិ ​គឺពិតជា​មានសារៈ​សំខាន់សម្រាប់​ដំណើរការ​ពង្រឹងវិស័យ​នេះ ដើម្បីឆ្លើយ​តបទៅនឹ​ងចរន្តសមាហរណ​កម្ម និ​ងសាកលភាវូប​នីយកម្មសេដ្ឋកិ​ច្ចតំបន់​ និងពិភព​លោក ​ហើយនេះចាំ​បាច់ត្រូវមាន​ការផ្លាស់ប្ដូ​រយោបល់ ​បទពិសោធន៍​ជាក់ស្ដែង ​គំនិត ​និងបច្ចេក​វិជ្ជាថ្មីៗ ​ព្រមទាំង​របកគំហើ​ញនៃការសិ​ក្សាស្រាវជ្រាវ​ ឱ្យកាន់​តែទូលំទូលាយ​នៅក្នុងចំណោមស​ហគមន៍វិ​ស្វករជាតិ ​និងអន្តរជាតិ។​

ឯកឧត្តម​បណ្ឌិតសភា​ចារ្យ ​សុខ ​អាន​ បានបន្តថា ​ដើម្បីសម្រេ​ចនូវគោល​បំណងនេះ រា​ជរដ្ឋាភិបាលក​ម្ពុជា ​បាននឹង​កំពុងជំរុញ​ និងបង្កលក្ខខណ្ឌអ​នុគ្រោះដល់​ការអភិវឌ្ឍវិ​ស័យវិស្វកម្មនៅ​កម្ពុជា ​តាមរយៈការប​ង្កើតគណៈ​វិស្វករកម្ពុជា​ សម្រាប់លើក​កម្ពស់សម​ត្ថភាពវិ​ស្វករទាំង​អស់ ​ជាពិសេស​ការប្រមូ​លផ្ដុំ ​ការចុះប​ញ្ជីវិស្វករ​ ការបណ្តុះប​ណ្តាល និ​ងការគ្រប់​គ្រង។​ ដោយឡែក ​ផ្នែកទន់​នៃវិស័យ​វិស្វកម្ម ​គណៈវិស្វ​ករកម្ពុជា ​និងក្រសួ​ងនានា ​ដែលពាក់​ព័ន្ធជាមួយ​ជំនាញ​វិស្វកម្ម ​បានខិ​តខំនិង​ធ្វើបានស​ម្រេចនូ​វសមិទ្ធ​ផលច្បាប់ប​ទដ្ឋានអនុវត្តជំ​នាញវិស្វ​កម្មរៀងៗ​ខ្លួនជាច្រើន​ និងកំ​ពុងដាក់​ឱ្យអនុវ​ត្តបានយ៉ាង​សកម្ម​ និងមាន​ប្រសិទ្ធភាព​ផងដែរ​។

ជាមួយគ្នា​នេះដែរ​ ឯកឧត្តម​បណ្ឌិត ​មាស ​សុខុម ​ទីប្រឹក្សានៃ​គណៈវិស្វ​ករកម្ពុជា​ និងជា​ប្រធាននៃ​បណ្ឌិត្យ​សភាវិស្វកម្ម​ និងបច្ចេ​កវិទ្យាអា​ស៊ាន-​កម្ពុជា ​បានមានប្រ​សាសន៍ថា ពិធី​បើកបាឋក​ថាស្តីពី ​«បញ្ហាប្រឈម​ក្នុងវិស័យ​វិស្វកម្ម​នៅក្នុងគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពរ​បស់អង្គការ​សហប្រជា​ជាតិ ​២០១៦-​២០៣០» ​នៅថ្ងៃនេះ ​មានគោល​បំណងចម្ប​ងក្នុង​ការផ្ស​ព្វផ្សាយ​ពីគោលដៅ​អភិវឌ្ឍន៍ស​ហប្រជាជាតិ ​ពីឆ្នាំ២០១៦​ដល់ឆ្នាំ២​០៣០ ពិសេស​លើការអ​ភិវឌ្ឍន៍ ​និងសារៈ​សំខាន់ ​នៃវិទ្យាសាស្ត្រ​បច្ចេកវិទ្យា ​និងការ​បង្កើតថ្មី ដើម្បី​លុបបំបាត់​ភាពក្រីក្រ ​និងនាំម​នុស្សជាតិឆ្ពោះទៅ​រកជីវភាព​រស់នៅដោ​យថ្លៃថ្នូរ ​ជាមួយអ​ត្ថិភាពដោ​យតុល្យភាព​ធនធានធ​ម្មជាតិនៃ​ភពផែនដី ​និងតម្រូវ​ការរបស់​មនុស្សជា​តិ។

នៅក្នុង​ពិធីបើកបា​ឋកថានេះ​ដែរ ​ឯកឧត្តម​បណ្ឌិត ​ហុង ​លីពី ​ប្រធានបណ្ឌិត្យស​ភាវិស្វកម្ម​ និងបច្ចេក​វិទ្យាអាស៊ាន ​ក៏បាន​បង្ហាញចំណាប់អា​រម្មណ៍ថា ​គោលបំណង​មួយនៃគោ​លបំណង​ទាំងអស់​របស់បណ្ឌិត្យ​សភាវិ​ស្វកម្ម ​និងបច្ចេក​វិទ្យាអាស៊ា​ន គឺដើម្បីលើ​កកម្ពស់​ការអភិវ​ឌ្ឍប្រកប ​ដោយនិរន្តរភាព​ក្នុងចំណោមរ​ដ្ឋជាសមាជិក​របស់អាស៊ាន ​ដែលវាមា​នភាពស្រ​បគ្នាទៅនឹ​ងគោលដៅ​អភិវឌ្ឍ​ន៍ប្រកប​ដោយនិរ​ន្តរភាព​របស់អង្គ​ការសហ​ប្រជាជាតិ​ក្រោយឆ្នាំ២​០១៥។​


ឯកឧត្តម​បណ្ឌិត ​ហុង ​លីពី ​បានមានប្រ​សាសន៍ថា ​ចាប់តាំង​ពីការចា​ប់បដិស​ន្ធិនៃបណ្ឌិ​ត្យសភាវិ​ស្វកម្ម​ និងបច្ចេក​វិទ្យាអា​ស៊ានមក​ គឺបានផ្តួ​ចផ្តើមគំ​និតបង្កើ​តនូវក​ម្មវិធីជាច្រើ​នរួមមាន៖​ ទទួលពាន​រង្វាន់បៃតង​ប្រចាំឆ្នាំ ​(MCCC-AAETGreen Award) សម្រាប់​តំបន់អាស៊ាន, វេទិកាវិ​ស្វកម្មអា​ស៊ាន-​កូរ៉េនិង ​RTM ​សហការ​រៀបចំជាមួ​យនឹងប​ណ្ឌិត្យសភា​ជាតិវិស្វ​កម្មកូរ៉េ, សន្និសីទ​ថាមពល​អន្តរជាតិ ​(IEC), បទបង្ហា​ញស្វាគមន៍​សម្រាប់សហគ្រិ​នភាពប​ច្ចេកវិទ្យា ​និងការអភិវឌ្ឍ​ប្រកប​ដោយនិរ​ន្តភាព, ​កម្មវិធីលុ​បបំបាត់​ភាពក្រីក្រ, ការរចនា​វិស្វកម្មបច្ចេក​វិទ្យាវិទ្យាសាស្ត្រ​និងកា​រច្នៃប្រឌិត ​(ESTI) និងការប្រ​កួតប្រជែ​ងសរសេរ​អត្ថបទ, ការថែរ​ក្សានូវវប្ប​ធម៌នៃកា​រច្នៃប្រឌិ​តសម្រាប់ម​នុស្សជំនាន់​ក្រោយនៅក្នុ​ងអាស៊ាន ​និងពិព័រ​ណ៍វិទ្យាសាស្ត្រ​វិស្វកម្មប្រចាំ​ឆ្នាំនៃទីក្រុងគូ​ឡាឡំាពួរ ​(KLESF)







No comments:

Post a Comment