យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃទីស្តីការគណៈរដ្ឋមន្រ្តី
ចុះថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៥ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអោយដឹងថា
គណៈកម្មាការចម្រុះខណ្ឌសីមា នឹងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា
នឹងបើកកិច្ចប្រជុំពិសេស មួយ ដើម្បីដោះស្រាយបញ្ហាព្រំដែនមួយចំនួនដែលនៅសេសសល់
និងបាតុភាពទាំងឡាយដែលកើតមានឡើងថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៦
ដល់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

No comments:
Post a Comment