យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ លេខាធិការដ្ឋានអចិន្ត្រៃយ៍
នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលចេញផ្សាយនៅថ្ងៃទី ០១ ខែកក្កដា
ឆ្នាំ២០១៥នេះ បានឲ្យដឹងថា នៅថ្ងៃព្រហស្បត្តិ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ
ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន
និងធ្វើសន្និសីទសារព័ត៌មានបើកចំហរមួយ ដើម្បីបង្ហាញផែនទីផ្លូវការ ដែលរាជរដ្ឋាភិបាលបាន
និងកំពុងយកមកប្រើប្រាស់ក្នុងការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា
និងសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ សន្និសីទការសែតនេះ នឹងប្រព្រឹត្តិទៅនៅវេលាម៉ោង
៩:០០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាល B៕

No comments:
Post a Comment