ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងបើកសម័យប្រជុំពេញអង្គលើកទី៧
និតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃអង្គារ
ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខ វេលាម៉ោង៨ ព្រឹក នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចុះថ្ងៃទី២៩
ខែមិថុនា ឆ្នាំ២០១៥។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៧នៃព្រឹទ្ធសភានឹងពិភាក្សាគ្នាលើរបៀបវារៈចំនួន
៣ ទី១ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ទី២ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍
ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ព្រឹទ្ធសភា
និតិកាលទី៣ ទី៣ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង់គ្រោះមហន្តរាយ។
សូមអានសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដូចតទៅ

No comments:
Post a Comment