យោងតាមសេចក្តីជូនដំណឹង របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៥ បានឲ្យដឹងថា
សាលាក្តីខ្មែរក្រហម នឹងរៀបចំសន្និសីទសារព័ត៌មាន មុនការចាប់ផ្តើមសវនាការលើបណ្តឹងសារទុក្ខក្នុងសំណុំរឿង០០២
វគ្គ០១ ប្រឆាំង នឹង ខៀវ សំផន និង នូន ជា។ សន្និសីទការសែតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០
ខែ មិថុនា ឆ្នាំ ២០១៥ ពីម៉ោង១០-១១ព្រឹក នៅសណ្ឋាគារភ្នំពេញ។
សវនាការលើកទី១ លើបណ្តឹងសារទុក្ខក្នុងសំណុំរឿង០០២
វគ្គ០១ នឹងប្រព្រឹត្តនៅ ថ្ងៃទី២,
៣,៦ និងទី៧
ខែ កក្ដដា ឆ្នាំ ២០១៥។ សុំណុំរឿង០០២/០១ គឺជាការជំនុំជម្រះលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចពីរ
ប្រឆាំងនឹង ខៀវ សំផន អតីតប្រមុខរដ្ឋនៃកម្ពុជាប្រជាធិបតេយ្យ និង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា។
បទចោទនៅក្នុងសុំណុំរឿង០០២ វគ្គ០១ គឺផ្តោតទៅលើបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
ដែលរងការចោទប្រកាន់ ក្នុងអំឡុងពេលជម្លៀសនៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥
និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀត
រួមទាំងការកាប់សម្លាប់ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
នៅថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូង
រកឃើញថា ជនជាប់ចោទមានពិរុទ្ឋភាពពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ និងបានសម្រេចផ្តន្ទាទោសដាក់ពន្ឋនាគារជនជាប់ចោទទាំងពីរអស់មួយជិវិត។
ខៀវ សំផន និង នួន ជា បានធ្វើបណ្តឹងសារទុក្ខប្រឆាំងនិងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង
ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខចំនួន ២២៣ និង ១៤៨រៀងៗខ្លួន។
បន្ថែមលើនេះ សហព្រះរាជអាជ្ញាបានដាក់បណ្តឹងសាទុក្ខ
ដោយកម្រិតត្រឹមតែស្វែងរកដំណោះស្រាយ ដែលប្រកាសដោយអង្គជំនុំជម្រះតុលាការកំពូល
ទាក់ទងនឹងភាពអាចអនុវត្តបាន នូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា"សហឧក្រិដ្ឋកម្មរួមទីIII"
(JCE III) នៅចំពោះមុខអ.វ.ត.ក៕

No comments:
Post a Comment