សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយយុវសិស្សសាលាហ្សាម៉ាន់
ដែលបានទទួលជ័យលាភីពីកម្មវិធី ឯតទគ្គកម្មអន្តរ ជាតិអូឡាំព្យាដ ។
ក្រោយបញ្ចប់ជំនួបនៅវិមានសន្តិភាព
រសៀលថ្ងៃទី២៩មិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី
បានឱ្យដឹងថា៖ កម្មវិធីឯតទគ្គកម្មអន្តរជាតិ អូឡាំព្យាដបានបង្កើតឡើងកាលពីខែមិថុនា២០១១
ដោយលោកបណ្ឌិត ហ្វឺមីដាំកាស៊ី ជាស្ថាបនិក និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសាន់នី
អូវ៉ៃហ្គោ នៅសហរដ្ឋអាមេរិក ដែលកម្មវិធីនេះធ្វើជារៀងរាល់ឆ្នាំ នៅសប្តាហ៍ទី៣
ក្នុងខែមិថុនា។
ចំពោះលក្ខខណ្ឌ នៃការចូលរួមគឺតម្រូវឱ្យយុវសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យមានអាយុចន្លោះពី១៤ឆ្នាំដល់១៨ឆ្នាំ
ក្នុងនោះមានការសរសេរគម្រោងជាប្រធានបទថ្មី មានសមត្ថភាព ក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស
និងមានគំនិតក្នុ្ងងការបង្កើតថ្មី។ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់ ឆ្នាំ២០១៥នេះ
សាលាអន្តរជាតិហ្សាម៉ាន់ បានបញ្ជូន សិស្សទៅចូលរួមក្នុងកម្មវិធីឯតទគ្គកម្មអន្តរជាតិអូឡាំព្យាដនេះចំនួន៣៤នាក់
ក្នុងនោះមាននារី២៦នាក់ ទទួលបានមេដាយសរុបចំនួន២៤គ្រឿង ក្នុងនោះមេដាយមាស៦ ប្រាក់១០
និងសំរឹទ្ធ៨ ហើយក្នុងនេះមានបែងចែកតាមឆ្នាំ គឺនៅឆ្នាំ២០១១បានបញ្ជូនសិស្សនារី១រូបឱ្យទៅចូលរួម
ទទួលបានមេដាយសំរឹទ្ធ១គ្រឿង, ឆ្នាំ២០១២ បញ្ជូនសិស្សនារី៥រូប បានទទួលមេដាយមាស២គ្រឿង
ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង,
ឆ្នាំ២០១៣បញ្ជូនសិស្ស៦នាក់ក្នុងនោះនារី៤នាក់
ទទួលបានមេដាយមាស១គ្រឿង ,ប្រាក់៣,និងសំរឹទ្ធ២គ្រឿង,ឆ្នាំ២០១៤សាលាបានបញ្ជូនសិស្ស៥នាក់ ក្នុងនោះនារី៣នាក់ ទទួលបានមេដាយមាស១
,ប្រាក់១,និងសំរឹទ្ធ១គ្រឿង, និងនៅឆ្នាំ២០១៥នេះ សាលាបានបញ្ជូនសិស្សចំនួន១៧នាក់ ក្នុងនារី១៣នាក់
ទទួលបានមេដាយមាស២ ប្រាក់៤ និងសំរឹទ្ធ៣។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា
ការបញ្ជូនយុវសិស្សទៅប្រឡងនេះ គឺជាផ្នែកមួយសំខាន់ណាស់ ហើយសម្តេចបានស្នើសុំឱ្យសាលាបន្តកិច្ចការនេះ
និងបានសរសើរដល់ ការប្រឹងប្រែងរបស់យុវសិស្សជាជ័យលាភីទាំងអស់ ព្រមទាំងបានសំដែងនូវការអបអរសាទរ
ជាមួយនឹងការខិតខំនេះ ។ សម្តេចបន្តថា អ្វីដែលទទួលបានមកនេះ ជាការឆ្លុះបញ្ចាំង
ថា កូនខ្មែរ ពិតជាមានសមត្ថភាព និងនាំមកនូវកិត្តិយស មិនត្រឹមតែសម្រាប់ប្រទេសជាតិទេ
គឺថែមទាំងកិត្តិ យសសម្រាប់ឪពុក ម្តាយ និងសាលាទៀតផង។ ក្នុងន័យនេះ សម្តេចបានលើកទឹកចិត្តឱ្យបន្តការ
ខិតខំ បន្ថែមទៀត។
ដើម្បីជាការលើកទឹកចិត្តចំពោះជ័យលាភីនេះ
ក្រសួងអប់រំ យុវជន និងកីឡា បានឧបត្ថម្ភថវិកា ដល់យុវសិស្សដែលបានទទួលមេដាយមាស
ក្នុងម្នាក់ៗ៤លានរៀល,មេដាយប្រាក់ម្នាក់៣លាន៥សែនរៀល,មេដាយសំរឹទ្ធម្នាក់៣លានរៀល។ បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ដល់យុវសិស្សដែលទទួលបានមេដាយមាស
ម្នាក់ៗ ៣ពាន់ដុល្លារ, មេដាយប្រាក់ ២ពាន់ដុល្លារ
និងមេដាយសំរឹទ្ធ១ពាន់ដុល្លារ៕




No comments:
Post a Comment