នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល បានចេញនូវអនុក្រឹត្យ កំណត់ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងគោលបំណងដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងគោលដៅកំណត់ជាថ្មីនូវកម្រិតនៃប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់។ អនុក្រឹត្យនេះ បានកំណត់ដូចខាងក្រោម៖
១- ប្រធានក្រុមប្រឹក្សា និងជាមេឃុំ ចៅសង្កាត់ក្នុងមួយនាក់ ៥៧០ ០០០រៀល ក្នុងមួយខែ។
២-សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាជំទប់ទី១ និងជំទប់ទី២ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ ក្នុងមួយនាក់ ៤០០ ០០០រៀល ក្នុងមួយខែ។
៣-សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមិនស្ថិតក្នុងមុខដំណែងខាងលើក្នុងមួយនាក់ ៣៥០ ០០០រៀលក្នុងមួយខែ។
ការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដូចបានកំណត់ក្នុង ខាងលើនេះ ត្រូវអនុវត្តចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលស្ថិតក្នុងមុខដំណែងតែប៉ុណ្ណោះ។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវអនុវត្តគិតចាប់ពី ខែកក្តដា ឆ្នាំ២០១៥តទៅ៕
អត្ថបទ៖ ច័ន្ទ ទេវី
![]() |
![]() |
![]() |
No comments:
Post a Comment