ក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការអនុវត្តផែនការគ្រឿងញៀនរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥នេះ អាជ្ញាធររាជធានីភ្នំពេញ បានស្នើសុំឲ្យស្ថាប័នពាក់ព័ន្ធពិសេសមន្ទីរអប់រំយុវជននិងកីឡា រៀបចំឲ្យមានការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅតាមសាលារៀន ហើយអាជ្ញាធរ នៅតាមសង្កាត់ និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ គួរតែបើកវេទិកាសាធារណៈ ស្តីពីគ្រឿងញៀននេះជាមួយប្រជាពលរដ្ឋ ពិសេសអ្នកដែលកំពុងប្រឈមនឹងបញ្ហានេះ។
បានមានប្រសាសន៍ថា គ្រឿងញៀនជាបញ្ហា ដែលបាននិងកំពុងប្រឈម ដែលយើងគ្រប់គ្នាត្រូវរួមគ្នាដើម្បីបំបាត់។ ឯកឧត្តមបានបន្តទៀតថា ការបង្ក្រាបមិនមែនជាចំណុចល្អបំផុតមួយក្នុងការលុបបំបាត់គ្រឿងញៀនទេ បញ្ហាធំដែលអាចកាត់បន្ថយគ្រឿងញៀន និងឈានទៅដល់ការបំបាត់គ្រឿងញៀនបាននោះ គឺផ្តើមចេញពីការអប់រំផ្សព្វផ្សាយទើបធ្វើឲ្យពួកគាត់យល់ដឹងពីការប្រឈមដែលកើតចេញពីគ្រឿងញៀនបានជោគជ័យ។
ហេតុនេះ ឯកនៅក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកអនុវត្តផែនការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ
ឧត្តម ឃួង ស្រេង បានស្នើឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ទីរអប់រំយុវជននិងកីឡា ត្រូវតែធ្វើពិធីអប់រំផ្សព្វផ្សាយបញ្ហាគ្រឿងញៀន នៅតាមបណ្ដាសាលារៀនទាំងអស់ ដោយត្រូវចាប់ផ្តើមតាំងពីកំរិតបឋមសិក្សារហូតដល់មហាវិទ្យាល័យ។ ឯកឧត្តម អះអាងថាបើពួកគេយល់ដឹងពីគ្រឿងញៀនហើយពួកគេនាំគ្នាដើរឲ្យឆ្ងាយនោះ នោះមានន័យថា គ្រឿងញៀនត្រូវតែកាត់បន្ថយហើយ៕
អត្ថបទ៖ច័ន្ទ ទេវី
![]() |
![]() |
![]() |
No comments:
Post a Comment