សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារនយោបាយដ៏សំខាន់មួយមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ
ជាការដាស់តឿនទៅកាន់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលធ្វើសកម្មភាពមិនប្រក្រតី
និងដោយមើលឃើញពីស្ថានភាពបែបហ្នឹង
ទើបរាជរដ្ឋាភិបាលចាំបាច់ត្រូវតែរៀបចំបង្កើតឱ្យមានច្បាប់គ្រប់គ្រងមួយឱ្យបានច្បាស់លាស់។
សម្តេចតេជោបានបញ្ជាក់ថា ពេលវេលានៃការអនុម័តច្បាប់នេះ
គឺចាប់ខែឧសភាទៅប្រហែលដាក់ចូលគណៈរដ្ឋមន្ត្រី
រួចហើយដាក់ចូលទៅសភា ហើយបើទោះបីចង់អ្នកណាគាំទ្រ ឬមិនគាំទ្រ សម្លេងរបស់សមាជិកសភាដែលមានសិទ្ធិអនុម័ត៥០
បូក១ គឺគ្រប់គ្រាន់ ដើម្បីនឹងអនុម័តហើយ ដូច្នេះយកល្អផ្តល់មតិវិញទៅ
ជាជាងការទប់ស្កាត់។
សម្តេចតេជោ ហ៊ុន សែន បានឆ្លៀត
យកឱកាសនេះលើកឡើងទាក់ទងអំពីច្បាប់គ្រប់គ្រងអង្គការក្រៅ
រដ្ឋាភិបាលបែបនេះ
ឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារផ្កាម្លិះគាំទ្រ
ចិត្តសាស្ត្រសង្គមនិងសួរសុខទុក្ខកុមារកំព្រា
ពិការភ្នែក គ ថ្លង់ នៃសាលាគ្រួសារថ្មី និងមណ្ឌលភ្នំពេញថ្មី
នាព្រឹកថ្ងៃទី៥ខែមេសា
នៅកុមារកំព្រា ពិការភ្នែក គ ថ្លង់ ភ្នំពេញថ្មី។
ក្រោយពីកាត់ខ្សែបូរជានិមិត្តរូបនៃ
ពិធីសម្ពោធអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហម
កម្ពុជារាជធានីភ្នំពេញរួចមកជាមួយនឹងថ្លែងសេចក្តីកោតសរសើរដល់
ការខិតខំរបស់អ្នកគ្រប់និងគ្រូបង្រៀនទាំងអស់ព្រមទាំងការផ្តាំ
ផ្ញើដល់ចៅៗសូមមេត្តាយកចិត្តទុកដាក់ស្តាប់គ្រូបង្រៀនទាំងអស់
ដោយមិនចំពោះតែអ្នកគ្រូនាងផល្លាម្នាក់នោះ
សម្តេចតេជោ បានឆ្លៀតយកឱកាសនេះលើក
ឡើងពីភាពមិនប្រក្រតីដែលមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើសកម្មភាពមិនគប្បី
នាំឱ្យកិត្តិយសរបស់ជាតិអាប់ឱន ហើយសម្តេច បានលើកឡើងពីភាពមិនប្រក្រតីដែលមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួន
ធ្វើសកម្មភាពមិនគប្បី ដើម្បីតែផលប្រយោជន៍ទទួលជំនួយពីបរទេស
មកបង្កើតអង្គការនៅស្រុកខ្មែរ និងអង្គការខ្លះដែលធ្វើសកម្មភាពនាំឱ្យកិត្តិយសរបស់ជាតិអាប់ឱន
ហើយបើគង់តែធ្វើសកម្មភាពយកកិត្តិយសជាតិទៅចាក់ចោលដដែល មិនគួរធ្វើទេ។ អ្នកខ្លះក៏ប្រឹងទៅស្រែកជេរ
រាជរដ្ឋាភិបាលអំពីការកៀបសង្កត់សិទ្ធិមនុស្សដើម្បីឱ្យគេឱ្យលុយមកធ្វើសិទ្ធិមនុស្ស។អញ្ចឹងទេនៅពេលខាងមុខនេះ
បើគ្រាន់តែយកកិត្តិយសខ្មែរថា គេចាប់រំលោភ អញ្ចេះអញ្ចុះ ហើយទៅកៀងគរ
រកជំនួយមកបង្កើតជាអង្គការនៅស្រុកខ្មែរវាជាការខាតបង់កិត្តិយស
ប៉ុន្តែឥឡូវកិត្តិយសរបស់យើងត្រូវបានស្តារ
តាមរយៈនៃការរកឃើញនូវអ្វីដែលបានកើតកាលពីរយៈពេលមុន។
សម្តេច ក៏បានរំលឹកដែរថា កាលពីថ្ងៃមុន សម្តេច ធ្លាប់បាននិយាយជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ
បានគីមូន នៅសាន់ដាយ ថាកាលឆ្នាំ២០០៥ ប្រជុំអាស៊ាន និងអង្គការសហប្រជាជាតិ
នៅញូយ៉ក សម្តេចបានប្រាប់ទៅ លោក កូហ្វីអាណន់ ថា «ខ្ញុំមិនរំពឹងថា
មានរបាយការណ៍ល្អពីសិទ្ធិមនុស្សនៅកម្ពុជាទេ» ព្រោះបើសិនជារាយការណ៍ល្អពីសិទ្ធិមនុស្សនៅកម្ពុជា
ពួកអ្នកធ្វើការពីសិទ្ធិមនុស្សលែងមានការងារធ្វើហើយ។ រឿងហ្នឹងវាជារឿងពិត។អញ្ចឹងទេ
នៅពេលខាងមុខនេះ ចាំបាច់ណាស់ត្រូវធ្វើច្បាប់ ស្តីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល
។
សម្តេច បន្តថា មានអ្នកអង្គការក្រៅរដ្ឋាភិបាលមួយដែលគេហៅថាអ្នកវិភាគឯករាជ្យ
ដែលថា មិនឯកភាពនោះ សម្តេច បានប្រតិកម្មតបទៅវិញថា លោកឯងមិនឯកភាពទេ ហី
ព្រោះមិនមែនរឿងរបស់លោកឯង ឯណា គឺរឿងរបស់សភា និង រឿងរបស់រាជរដ្ឋាភិបាល ហើយបើលោកឯងចង់ឯកភាព
ឬមិនឯកភាព ចាំលោកឯងឈ្នះឆ្នោតលោកឯងលុបច្បាប់ហ្នឹងចោលទៅ! ព្រោះរដ្ឋធម្មនុញ្ញមាត្រាទី៤២បានបញ្ជាក់ច្បាស់ណាស់
ដោយក្នុងមាត្រាទី៤២នោះបានសរសេរថា ប្រជាពលរដ្ឋទាំងឡាយមានសិទ្ធិបង្កើតគណបក្សនយោបាយ
ឬអង្គការសមាគម មានន័យថា ការបង្កើតគណបក្សនយោបាយ ឬអង្គការសមាគមត្រូវកំណត់ដោយច្បាប់។
សម្តេច បានសួរទៅក្រុមអ្នករិះគន់នោះថា « មូលហេតុអ្វីបានជាអ្នកខ្លាចច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនេះ? មានអាទិកំបាំងអ្វីនៅពីក្រោយខ្នង? សម្តេចបានបន្តថា
បើតាមខ្ញុំដឹងខ្លះៗអ្វីដែលអង្គការក្រៅរដ្ឋាភិបាលខ្លះដែលស៊ីលុយបរទេស មុននឹងនិយាយត្រូវយកចូលទៅស្ថានទូតចំនួន២ថ្ងៃ។
ស្ថានទូតផ្តល់មតិទើបអង្គការនោះមានសិទ្ធិ និយាយ។ បើអញ្ចឹងប្រទេសនេះត្រូវញាំញីដោយការបំពានអធិបតេយ្យ។
ដូច្នេះអស់លោកកុំស្មានតែគេមិនដឹង និងមិនយល់! អញ្ចឹងអស់លោកល្មមៗបានហើយ
សិទ្ធិរបស់អស់លោកគ្រាន់តែតែងតាំងដោយខ្លួនឯង ធ្វើប្រធានដោយខ្លួនឯង
និងអ្វីៗដោយខ្លួនឯង។ អញ្ចឹងទេ ទាំងអស់គ្នាត្រូវតម្លាភាព» ។ សម្តេចបានបន្ថែមទៀតថា អង្គការខ្លះនិយាយអាក្រក់ពីរដ្ឋាភិបាលរួចហើយទៅសុំលុយពីបរទេស
តែអង្គការគ្រួសារថ្មីអត់ទេ គេធ្វើសកម្មភាពបណ្តុះបណ្តាលមនុស្ស
គេទៅសុំលុយពីបរទេស អាហ្នឹងរឿងមួយហើយអ្នកទាំងនេះគេអត់ខ្លាចនឹងរាយការណ៍ទេ
៕

No comments:
Post a Comment