រូបភាពកាត់តមួយ
ត្រូវបានបង្ហោះតាមបណ្តាញផ្សព្វផ្សាយសង្គម ឈ្មោះថា ខ្មែរសុវណ្ណភូមិ
ដែលមានចរិតប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល បង្កចលាចលសង្គម
ស្តីពីសកម្មភាពរបស់ជនបរទេសម្នាក់ឡើងទៅលើកំពូលចេតីយ៍ដ៏
ទ្រុឌទ្រោមមួយ
ហើយត្រូវបានក្រុមអ្នករិះគន់ថា ជាការបណ្តែតបណ្តោយ
ឬភាពធូររលុងរបស់អាជ្ញាធរជាតិអប្សរា
លើការងារគ្រប់គ្រងមិនបានល្អ ប៉ុន្តែ ក្នុងករណីនេះ
នគរបាលការពារបេតិកភណ្ឌ
នៅក្នុងតំបន់អង្គបានចេញមកពន្យល់អំពីការពិតថា នេះជារូបភាពរូបកាត់ត ដោយប្រើបច្ចេកទេសនៅមានកម្រិតអន់នៅឡើយ
ព្រោះបើពិនិត្យឲ្យបានច្បាស់លាស់ រូបភាពកាត់តនេះ
នៅសល់ផ្នែកមួយចំនួន លុបមិនជ្រះ កាត់តមិនត្រូវនឹងទីតាំង ខុសប្លង់។
ហើយបើពិនិត្យ លើគណនីហ្វេសប៊ុកនេះ បង្កើតឡើងមិនមែនក្នុងន័យសុច្ចរិតដែលទិតៀនក្នុងន័យស្ថាបនាទេ
គឺពួកគេបង្កើតឡើងសំរាប់បង្កចលាចលក្នុងសង្គមខ្មែរដោយយកខ្មែរគ្នាឯងជាសត្រូវ
មិនចូលរួមគិត មិនចូលរួមធ្វើ មិនចូលរួមស្វែងរកដំណោះស្រាយតែតាំងខ្លួនជាអ្នកស្នេហាបេតិកភណ្ឌតែម្នាក់ឯង។
គេបានកត់សម្គាល់ឃើញទៀតថា
ម្ចាស់គណនីដែលបង្ហោះរូបនេះ
គួរតែចូលរួមទប់ស្កាត់នូវសកម្មភាពបែបនេះក្នុងនាមខ្លួនឯងជាអ្នក
ស្នេហាបេតិកភណ្ឌ
ព្រោះខ្លួនអះអាងថា បានឃើញមែន
ប៉ុន្តែម្ចាស់គណនីគ្មានគំនិតចូលរួមទប់ស្កាត់ទាល់តែសោះ
ដែលនេះ គឺជាការខុសឆ្គងទាំងស្រុង
ព្រោះថាការចូលរួមទប់ស្កាត់ទាំងអស់គ្នា
គឺជាកត្តានាំមកនូវជ័យជំនះ។
ឯការបង្ហាញនូវសកម្មភាពខុសឆ្គងរបស់ភ្ញៀវទេសចរណ៏បរទេស បែបនេះ
គឺសំរាប់បំរើគោលបំណងកេងចំណេញផ្នែកនយោបាយ ឬដើម្បីបំភ័ន្តសាធារណៈមតិតែប៉ុណ្ណោះ។
ជានិច្ចកាល គេបានដឹងថា ការងារគ្រប់គ្រងសណ្តាប់ធ្នាប់ទេសចរណ៏តែងតែទទួលបានការយកចិត្តទុកដាក់ខ្លាំង
ពីមន្រ្តីជំនាញរបស់អាជ្ញាធរអប្សរា ព្រោះថានៅរាល់គ្រប់ប្រាសាទទាំងអស់អាជ្ញាធអប្សរាបាន
រៀបចំឲ្យមានភ្នាក់ងារទេសចរណ៏ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារវប្បធ៌ម
ដើម្បីធ្វើការយាមកាម និងល្បាតមើលគ្រប់ផ្នែកនៃប្រាសាទ។ ម្យ៉ាងទៀតអាជ្ញាធរអប្សរាបានបំពាក់នូវ
កញ្ចែ វិទ្យុទំនាក់ទំនង ជូនដល់ភ្នាក់ងារទាំងនោះ ហើយប្រសិនបើឃើញមានសកម្មភាពរបស់
ភ្ញៀវទេសចរណ៏ដែលធ្វើសកម្មភាពមិនប្រក្រតី ភ្នាក់ងាររបស់អាជ្ញាធរអប្សរានឹងបញ្ឈប់រាល់សកម្ម
ភាពមិនប្រក្រតីទាំងនោះ។ ដូចការបញ្ជាក់របស់សមត្ថកិច្ចយាម ការពារសណ្តាប់ធ្នាប់នៅតំបន់អង្គរបានបញ្ជាក់យ៉ាងថា
វាមិនអាចទៅរួចទេ ពីព្រោះចេតីយ៍នេះ គឺមានសភាពទ្រុឌទ្រោមខ្លាំង
បើឡើងទៅដល់កំពូលនឹងបាក់រលំ។
ក្នុងការកាត់តរូបភាព ក្លែងបន្លំសាធារណមតិនេះដែរ
នគរបាលបេតកភណ្ឌមួយរូបទៀត បានបន្ថែមយ៉ាងដូច្នេះដែរ។
តាមរយៈការបង្ហាញការពិតប៉ុណ្ណេះ
គឺមានន័យគ្រប់គ្រាន់ អាចបញ្ជាក់បានថា
ក្រុមអ្នកប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមមួយចំនួន
បានបង្កបញ្ហាឲ្យមានការភ័ន្តច្រឡំពីសាធារណមតិជាតិ និងអន្តរជាតិ
ក្នុងការកេងចំណេញនយោបាយរបស់ក្រុមខ្លួន ការសម្អុយមកលើរាជរដ្ឋាភិបាល
ជាពិសេស មកលើអាជ្ញាធរជាតិអប្សរា
ប៉ុន្តែ ពួកគេភ្លេចគិតថា កន្លងមក អាជ្ញាធរអប្សរាបានធ្វើការឃាត់ខ្លួនភ្ញៀវទេសចរណ៏បុរស
សញ្ជាតិបារាំង ០៣រូប និងស្ត្រីសញ្ជាតិអាមេរិកកាំង ០២រូប ដែលបានធ្វើសកម្មភាពថតរូបស្រាត
រួចបញ្ជូនទៅជុំនំជម្រះនៅសាលាដំបូងខេត្តសៀមរាប ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន
០៦ខែ ពិន័យជាប្រាក់ចំនួន ១លានរៀលក្នុងម្នាក់ៗ មិនអនុញ្ញាតឲ្យចូល ប្រទេសកម្ពុជាចំនួន៤ឆ្នាំ
ព្រមទាំងរឹបអូសវត្ថុតាងនិងសំភារៈពាក់ព័ន្ធទុកជាសម្បត្តិរដ្ឋផងដែរ ដែលទាំងអស់នេះ
គឺជាការទទួលខុសត្រូវខ្ពស់បំផុតរបស់អាជ្ញាធរអប្សរា ក្នុងការងារថែរក្សា
អភិរក្ស និងអភិវឌ្ឍតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សូមចូលរួម គិត ចូលរួមការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌទាំងគ្នា
ជាជាងចូលរួមបំផ្លាញ និយាយបំភ្លើស នាំឲ្យមានភាពចលាចល
និងអាប់ឱនដល់កិត្តិយស និងមុខមាត់របស់កម្ពុជា៕

No comments:
Post a Comment