ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី
និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកសាលាក្តីខ្មែរក្រហម និងឯកឧត្តមឯកអគ្គរដ្ឋទូត
ដេវិត សេហ្វ័រ អ្នកជំនាញការពិសេសរបស់ឯកឧត្តមអគ្គលេខាធិការ ទទួលបន្ទុកសាលាក្តីខ្មែរក្រហម
នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ បន្ទាប់ពីបានពិភាក្សាការងារជាមួយគ្នា
ប្រកបដោយផ្លែផ្កា នៅទីស្តីការគណៈរដ្ឋមន្រ្តី វិមានមិត្តភាព។
សេចក្តីប្រកាសព័ត៌មានរួម
បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារ ភាគីទាំងពីរបានបង្ហាញជំហរបន្តការគាំទ្រពេញទំហឹងរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តរាល់ខ្លឹមសារច្បាប់
នៃអង្គជំនុំជម្រះវិសមញ្ញនៃតុលាការកម្ពុជា អ.វ.ត.ក និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបានកម្ពុជា
និងអង្គការសហប្រជាជាតិ ដើម្បីបំពេញអាណត្តិតុលាការ និងអនុវត្តនីតិវិធិរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរួម
ក៏បានបញ្ជាក់ដែរថានៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរ ក៏បានធ្វើកំណត់ហតុនៃការយោគយល់គ្នាមួយ
ត្រូវបានចុះហត្ថលេខា ទាក់ទងនឹងការដាក់ឱ្យដំណើការមជ្ឍមណ្ឌលតម្កល់ឯកសារច្បាប់កម្ពុជា
(Legal Documentation Centre) ដែលអគារត្រូវបានសាងសង់ក្រោមជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលជប៉ុន។
អត្ថបទ៖ ច័ន្ទ ទេវី


No comments:
Post a Comment