យោងតាមសេចក្តីសម្រេចរបស់រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាដោយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី
១៨ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា
លោកជំទាវ ជូឡុង សូមួរ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ត្រូវបានតែងតាំង
ជាអ្នកនាំពាក្យបម្រុងនៃរដ្ឋសភាជាតិ ដោយក្នុងនោះ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស
សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ជាអ្នកនាំពាក្យរដ្ឋសភា
នីតិកាលទី៥នេះ។
នៅក្នុងសេចក្តីសម្រេចដដែលនោះ
បានបញ្ជាក់ថា អ្នកនាំពាក្យនេះមានតួនាទី និងភារកិច្ចរៀបចំឯកសារផ្សព្វផ្សាយព័ត៌មាន
និងធ្វើការបំភ្លឺជូនសាធារណជន ចំពោះព្រឹត្តិការណ៍ និងសភាពការណ៍នយោបាយជាតិ
និងអន្តរជាតិសំខាន់ៗមកលើរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីអ្នកនាំពាក្យជាប់បំពេញបេសកម្មក្រៅប្រទេស
អ្នកនាំពាក្យបម្រុងត្រូវទទួលភារៈកិច្ចជំនួស៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment