ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃ គ.ជ.ប និងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ នៅក្នុងរដ្ឋសភា
ឯកឧត្តម ហ្រ្វង់ស្វ័រកូតាំង (Jean-Francois
Cautain) ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា
ឯកឧត្តម មានសេចក្តីរីករាយណាស់ដោយមើលឃើញ ពីដំណើរការនៃការធ្វើច្បាប់ គ.ជ.ប
ថ្មីនេះ មានលក្ខណៈល្អប្រសើរ និងមានការចុះសម្រុងគ្នារវាងគណបក្សធំៗទាំងពីរ
ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន បើទោះបីជានៅមានការរិះគន់ខ្លះពីអង្គការសង្គមស៊ីវិលមួយចំនួនក្តី
ប៉ុន្តែវានៅតែមានលក្ខណៈល្អច្រើនជាងមុន។
តាមរយៈការតាមដាន
អំពីការធ្វើសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មីនេះ ដោយយកចិត្តទុកដាក់ ឯកឧត្តម
ហ្រ្វង់ស្វ័រកូតាំង (Jean-Francois Cautain) បានកោតសរសើរដល់ក្រុមការងារកំណែទម្រង់កិច្ចការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ ដែលបានធ្វើឲ្យប្រសើរឡើងនៃការងារបោះឆ្នោតនេះ។
ជាពិសេស ឯកឧត្តម បានមើលឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានដំឡើងឋានៈ
និងមានអព្យាក្រឹត្យច្រើន កាន់តែពេញលេញ ហើយថែមទាំងមានការចូលរួមពីសង្គមស៊ីវិលទៀតផង។
គួរបញ្ជាក់ថា
ការបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង សេចក្តីស្នើច្បាប់ គ.ជ.ប
និងច្បាប់បោះឆ្នោតនេះ គឺធ្វើឡើងនៅវិមានរដ្ឋសភា ដែលមានអ្នកចូលរួមប្រមាណជា ៤៩៥នាក់ មកពីព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល
ក្រសួងស្ថាប័នរដ្ឋ អង្គទូត អង្គការជាតិ អន្តរជាតិ និងមហាជន។ បទបង្ហាញដំបូង
គឺចាប់ផ្តើមពីសេចក្តីព្រាងច្បាប់ ស្តីពី ការរៀបចំ
និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមាន
៧ជំពូក និង៦៦មាត្រា និងបន្ទាប់មកបង្ហាញអំពី សេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ដែលរួមមានសរុបចំនួន
១៧១មាត្រា ចែកចេញជា ១២ ជំពូក៕
អត្ថបទ៖
ច័ន្ទ ទេវី


No comments:
Post a Comment