ឆ្លើយនិងសំនួរដែលពាក់ព័ន្ធនឹងការព្រួយបារម្ភខ្លះ
របស់ ឯកឧត្តម ហ្រ្វង់ស្វ័រកូតាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំកម្ពុជា ដែលបានលើកឡើងពីការភ័យព្រួយ ក្នុងការប្រើសិទ្ធិសេរីភាពនៃការសំដែងមតិ
របស់អង្គការសង្គមស៊ីវិលមួយចំនួននោះ ឯកឧត្តម ស៊ិក ប៊ុនហុក តំណាងសមាជិករដ្ឋសភាកូតាគណបក្សប្រជាជនកម្ពុជា
បានធ្វើការបកស្រាយ នៅក្នុងសិក្ខាសាលាស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប
និងច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៥ ថា មិនមានការរំលោភសិទ្ធិបញ្ចេញមតិណាមួយនោះទេ
នៅក្នុងសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី បើសិនជាការបញ្ចេញមតិនោះត្រឹមត្រូវតាមច្បាប់។
ជាមួយគ្នានោះដែរ
ការឆ្លើយតប និងកង្វល់ពីសិទ្ធិសំដែងមតិរបស់ ឯកឧត្តម ហ្រ្វង់ស្វ័រកូតាំង នេះ
ក៏ជាការ ឆ្លើយតបនិងការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល, អង្គការសិទ្ធិមនុស្ស និង សមាគមក្រៅរដ្ឋាភិបាលមួយចំនួន ដែលជាអ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា
ដែលតែងបានលើកឡើងថា សេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី បានរឹតត្បិតសេរីភាពនៃការបញ្ចេញមតិរបស់ខ្លួនជុំវិញដំណើការការងារបោះឆ្នោត។
ឯកឧត្តម
ស៊ិក ប៊ុនហុក បានធ្វើការពន្យល់ថា សេរីភាពនៃការសំដែងមតិនេះគឺជាគោលការណ៍មួយនៃសេរីភាពមូលដ្ឋាន
ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សហើយនិងសិទ្ធិពលរដ្ឋតាំងពីឆ្នាំ១៧៨៩ នៅត្រង់មាត្រា១០នៅក្នុងសេចក្តីថ្លែងការណ៍នោះបានចែងថាគ្មាននរណាម្នាក់អាចព្រួយបារម្ភពីមតិរបស់ខ្លួននោះទេ
គេអាចស្តែងចេញមតិអីក៏បាន លុះត្រាតែការស្តែងមតិនោះមិនធ្វើឲ្យកករល្អក់ដល់សណ្តាប់ធ្នាប់សាធារណ
ៈ
ដែលចែងដោយច្បាប់ ដែលជាកាតព្វកិច្ចច្បាប់ចងឲ្យការសំដែងមតិគឺស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់
មិនមែននិយាយអ្វីក៏បានតាមចិត្តនោះទេ។
ឯកឧត្តមបន្តថា
ហើយឃ្លាមួយទៀតដែលជាគោលការណ៍ធំនៃច្បាប់នេះគឺដូចទៅនិង មតិរបស់អ្នកប្រាជ្ញខាងច្បាប់មួយរូប
ឈ្មោះ សង់ប៉ូម៉ារ៉ាត ដែលបាននិយាយថា សេរីភាពដែលអាចនិយាយអ្វីៗក៏បានទាំងអស់
អាចនិងមានសត្រូវតែចំពោះអ្នកណាដែលចង់មានសេរីភាពធ្វើអ្វីៗក៏បានទាំងអស់។
សភាពការណ៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន
គេមិនចាប់ទុកជាការសំដែងមតិនោះទេ គឺគេចាប់ទុកជាបទល្មើស ហើយប្រទេសណាក៏ដោយនៅក្នុងពិភពលោកគឺមានច្បាប់បែបហ្នឹងទាំងអស់។
ឯកឧត្តមបានលើកឡើងថា
មានប្រទេសជាច្រើនលើពិភពលោក ដែលមានការដាក់ទោសចំពោះការបញ្ចេញមតិប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកដ៏ទៃ
ហើយនៅក្នុងច្បាប់អន្តរជាតិ មាត្រា១៧ នៃកតិ្តការអន្តរជាតិស្តីពីសិទ្ធិស៊ីវិល
និងសិទ្ធិនយោបាយ គឺត្រូវចំរឿងការបោះឆ្នោតនេះឯង។
ឯកឧត្តមបន្តថា គ្រប់ប្រទេសទាំងអស់បានយកច្បាប់អន្តរជាតិនេះមកអនុវត្ត
ហើយមាត្រា១៧ បានចែងយ៉ាងច្បាស់ណាស់គឺសិទ្ធិនយោបាយហ្នឹងត្រូវបានអនុម័ត
ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៦។ ឯកឧត្តមបន្តថា នៅក្នុងមាត្រា១០
នៃច្បាប់អន្តរជាតិ បានចែងយ៉ាងច្បាស់ពីបញ្ហាហ្នឹង ក្នុងកតិ្តការនៃសិទ្ធិនយោបាយហើយនិងសិទ្ធីស៊ីវិលនេះ។
ក្នុងមាត្រា១៧ ចំណុចទី១ច្បាប់នេះបានកំណត់ថា គ្មានបុគ្គលណាមួយ ដែលត្រូវបានក្លាយខ្លួនជាកម្មវត្ថុ
នៃការជ្រៀបជ្រែកតាមបែបបំពានឬល្មើសច្បាប់ទៅលើជីវិតឯកជនរបស់ខ្លួន លើគ្រួសាររបស់ខ្លួន លើផ្ទះសំបែងរបស់ខ្លួន
លើការឆ្លើយឆ្លងរបស់ខ្លួននោះទេ រួមទាំងការប៉ះពាល់ដោយល្មើសច្បាប់លើកិត្តិយសរបស់គេ
និងលើកេរ្តិ៍ឈ្មោះរបស់គេផងដែរ។ ឯកឧត្តម ស៊ិក ប៊ុនហុក ក៏បានលើកទឹកចិត្ត
ក៏ដូចជាជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នានោះវានឹងមិនមានរឿងអ្វីនោះទេ។
ចំណុចទី២នៃច្បាប់ដដែលនេះបានកំណត់ថា បុគ្គលគ្រប់រូបមានសិទ្ធិទទួលបានការការពារដោយច្បាប់ប្រឆាំងនិងការជ្រែតជ្រែករឺការប៉ះពាល់។
ប្រទេសមួយចំនួនក៏បានផ្តន្ទាទោសឲ្យជាប់កុករួចមកហើយ នូវអ្នកដែលមួលបង្គាច់អ្នកដ៏ទៃ។
ឯកឧត្តមបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់គេអនុវត្តតាមកតិ្តការហ្នឹង គឺគេយកមកធ្វើបានល្អណាស់
ចឹងបានជានៅអ៊ឺរ៉ុបមិនដែលមានបញ្ហានេះកើតឡើងទេ ព្រោះគេនាំគ្នាគោរពច្បាប់។
ឯកឧត្តម ស៊ិក ប៊ុនហុក ក៏បានរំលឹកទៅកាន់ ឯកឧត្តម ហ្រ្វង់ស្វ័រកូតាំង (Jean-Francois
Cautain) ថា កាលឆ្នាំ១៩៩៣ សហគមន៍អឺរ៉ុប (EU) បានជួយកម្ពុជាក្នុងការបោះឆ្នោត គឺមកជួយធ្វើច្បាប់បោះឆ្នោតឲ្យកម្ពុជាថែមទៀត ជាក់ស្តែងនៅក្នុងការអនុវត្ត មាន NGO ខ្លះមិនចង់ឲ្យមានច្បាប់ទេ តែអន្តរជាតិគេថាឲ្យមានច្បាប់ដើម្បីការពារ
ប៉ុន្តែនៅកម្ពុជាយើងជាក់ស្តែងគឺរបៀបហ្នឹងចង់ធ្វើអីស្រេចនិងចិត្ត។
ឯកឧត្តម
ស៊ិក ប៊ុនហុក បានគូសបញ្ជាក់ថា នៅប្រទេសគេ បើការជេររិះគន់ដៀលជាតិសាសន៍ទៀតគឺគេពិន័យទ្វេមួយជាពីរ
ដូច្នេះឯកឧត្តម សំណូមពរថា យើងត្រូវយល់ពីច្បាប់ឲ្យបានគ្រប់ទិដ្ឋភាព ដើម្បីយើងគ្រប់គ្នាអាចចូលរួមគោរពច្បាប់ទាំងអស់គ្នា។
ឯកឧត្តមបន្តថា នៅក្នុងច្បាប់របស់ប្រទេសនានាលើសកលលោកមួយចំនួន គេមិនឲ្យនិយាយពីការប្រកាន់ពូជសាសន៍
រហូតដល់គ្រាន់តែនិយាយពីព័ណ៌សម្បុរក៏មិនបាន ពូជពង្ស ដើមជនជាតិ សញ្ជាតិក៏អត់បាន
និយាយពី ពិការភាពក៏មិនបាន គឺពិន័យទ្វេមួយជាពីរ ប៉ុន្តែស្រុកយើងវិញ អ្នកខ្លះជេរនាយករដ្ឋមន្ត្រីសុទ្ធតែអាក្វាក់
ចំណែកប្រទេសគេ គឺមិនធម្មតាទេ រឿងអ្នកពិការនេះ ច្បាប់គេហាមឃាត់តឹងរឹងណាស់។
ឯកឧត្តម
ស៊ិក ប៊ុនហុក បានជម្រាបបន្ថែមថា ចំណែកឯច្បាប់បោះឆ្នោតថ្មីរបស់កម្ពុជា
មាត្រា៨៤នេះ បានលើកឡើងចំពោះ អង្គការមិនមែនរដ្ឋាភិបាល សមាគមក្នុងស្រុក សមាគម រឺអង្គការអន្តរជាតិ ដែលបំពញការងារក្នុងព្រះរាជាណាចក្រកម្ពុជា
រួមទាំងជនបរទេសផង ត្រូវប្រកាន់ជំហរអព្យាក្រឹត្យឥតលំអៀង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។
គោលបំណងគឺដើម្បីរក្សានូវអព្យាក្រឹត្យ គឺគេមានសិទ្ធិរិះគន់ឥតលំអៀង មិនមែនមិនឲ្យរិះគន់ទេ
ហើយមាត្រ១៣៧នៃច្បាប់បោះឆ្នោតថ្មីនេះចែងថា ក្នុងអំឡុងពេលបោះឆ្នោត
ពេលរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាល
សមាគមក្នុងស្រុក អង្គការមិនមែនរដ្ឋាភិបាល និងសមាគមអន្តរជាតិ ដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា
រឺជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹត្យឥតលំអៀង ស្របតាមបញ្ញតិដូចមាត្រា៨៤។ ឯកឧត្តមបន្តថា មួយវិញទៀតបញ្ញតិនៃកថាខណ្ឌនេះ
មិនត្រូវរារាំងដោយការប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិ។ ជាមួយគ្នានេះដែរមាត្រា១៤៨
កំណត់ថាកន្លែងខ្លះបទល្មើសនៃការបញ្ចេញមតិនេះ វានាំឲ្យប៉ះពាល់រហូតទៅដល់បទល្មើសព្រហ្មទណ្ឌ នឹងត្រូវផាកវិន័យពិន័យជាប្រាក់ពី១០លានរៀល
ទៅដល់២០លានរៀល ដោយគណកម្មការជាតិរៀបចំការបោះឆ្នោត
ចំពោះអង្គការមិនមែនរដ្ឋាភិបាល អង្គការរឺសមាគមក្នុងស្រុក រឺអង្គការមិនមែនរដ្ឋាភិបាល
រឺសមាគមអន្តរជាតិ ដែលបំពេញការងារក្នុងដែនព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើសកម្មភាពដោយផ្ទាល់រឺដោយប្រយោលបំពានលើបញ្ញតិមាត្រា៨៤នៃច្បាប់នេះ។
ឯកឧត្តម
ស៊ិក ប៊ុនហុក បញ្ជាក់ទៀតថា ការទទួលខុសត្រូវខាងលើ មិនលើកលែងការទទួលខុសត្រូវរបស់រូបវន្តបុគ្គល ដូចជា NGO ចំពោះអំពើដដែលខាងលើរឺបទល្មើសផ្សេងៗទៀតដែលបានបញ្ញតិនៅក្នុងក្រមព្រហ្មទណ្ឌនោះឡើយ
គឺទទួលផាកវិន័យពី គ.ជ.ប ផង ហើយនិងទទួលពីទោសក្នុងក្រមព្រហ្មទណ្ឌទៀត
គឺបទល្មើសព្រហ្មទណ្ឌមានចែង ពីការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អ្នកដ៏ទៃ
នៅផ្នែកទី២ ពីមាត្រា២៦៥-២៧៧។មួយវិញទៀតប៉ះពាល់ដល់បុគ្គលភាព ការបរិហារកេរ្តិ៍
រឺជេរប្រមាថ ពីមាត្រា១១០-៣០៥ គឺសុទ្ធតែមានចែងនៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ទាំងនេះសបញ្ជាក់ឲ្យឃើញថា ច្បាប់របស់យើង មានភាពប្រទាក់ក្រឡាគ្នាសំរាប់ការពារ។
ឯកឧត្តម ស៊ិក ប៊ុនហុក បញ្ជាក់ទៀតថា
បើសហគមន៍អឺរ៉ុប (EU) ចង់ជួយកម្ពុជាក្នុងការធ្វើច្បាប់ថ្មីស្តីពីការបោះឆ្នោតនេះ
សូមក្តាប់ឲ្យបាននូវបញ្ហាពិត ក្នុងប្រទេសកម្ពុជានិងសូមជួយឲ្យ អង្គការសង្គមស៊ីវិល
(NGO) ចេះប្រើសេរីភាពនៃការបញ្ចេញមតិឲ្យស្របទៅនឹងច្បាប់ដែលកម្ពុជា
ក៏ដូចជាអន្តរជាតិមាន។
អត្ថបទ៖
ច័ន្ទ ទេវី



No comments:
Post a Comment