ឯកឧត្តម កើត រិទ្ធ
រដ្ឋលេខាធិការក្រសួងយុត្តិធម៌
និងជាតំណាងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជា បានថ្លែងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិ
ស្តីពីការសិក្សា ស្វែងយល់ពីសេចក្តីព្រាងច្បាប់បោះឆ្នោតថ្មី
នៅមន្ទីររដ្ឋសភា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ថា ករណីដែរ គជប មិនអាចបង្កើតបានទៅតាមករណី៤
៤ ១ (គណបក្សប្រជាជនកម្ពុជា៤រូប គណបក្សសង្គ្រោះជាតិ៤រូប និងសមាសភាបឯករាជ្យ១រូបរបស់
គជប ) នៅក្នុងរយៈពេល៦ខែក្រោយនីតិកាល នីមួយៗក្នុងករណី គ.ជ.ប ដែលមានស្រាប់ត្រូវបន្តកិច្ចការងារ របស់ខ្លួនទាក់ទងការរៀបចំបោះឆ្នោត។
ប៉ុន្តែឯកឧត្តម កើត រិទ្ធ ជឿថា ជាក់ស្តែងប្រាកដជារកដំណោះស្រាយឃើញ ហើយករណីរូបមន្ត៤
៤ ១នេះ ក៏យើងជជែកច្រើនដែរ ឧទាហរណ៍គណបក្សដែលមានអសនៈក្នុង រដ្ឋសភាចាប់ផ្តើមលើសពី២ទៅមានន័យថា
មាន៣គណបក្ស ឬ៤គណបក្ស បើ មានការជាប់គាំងតើដោះស្រាយយ៉ាងម៉េច?
ក្នុងបញ្ហានេះ ឯកឧត្តម កើត រិទ្ធ
បានបកស្រាយថា ការដោះស្រាយ គឺថាមានយន្តការ២ ទី១‑ គឺថាបើគជបហ្នឹងមិនចេញ គជប
ដែលមានស្រាប់បន្តដំណើរការរបស់ខ្លួន ។ វិធីដោះស្រាយទី២ ប្រសិនរៀបចំរូបមន្តតាមរយៈរូបមន្តនេះក្នុងមាត្រា១១
ក្នុងច្បាប់ថ្មី គឺចែងអំពីការដោះស្រាយបញ្ហានេះ បើសិនជាគណបក្សមិនអាចសំរបសំរួលក្នុងការជ្រើសរើសបក្ខភាពណាមួយបាន
គឺគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រួវធ្វើការសំរេចជ្រើសរើសក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យ
ទៅតាមការប្រកាសរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា។ យន្តការមួយនេះ
សំរាប់ដោះស្រាយភាពជាប់គាំងក្នុងរូបមន្ត៤ ៤ ១ មានភាពជាប់គាំង។ មួយទៀតអាចកើតមាន
គឺទាក់ទងការខ្វះកូរ៉ុម ការខ្វះសំលេងក្នុងការអនុម័តលើបញ្ហាអី្វមួយ ។ អញ្ចឹងបើខ្វះកូរ៉ុម
ដំណើរការអត់បាន ពីព្រោះខ្វះសំលេងអនុម័តក៏មិនអាចសំរេចលើបញ្ហាណាមួយបាន
តើដោះស្រាយយ៉ាងម៉េច? ករណីនេះក៏មានចែងបញ្ចូលទៅក្នុងច្បាប់នេះដែរ គឺថាក្នុងករណីដែរ
គជប គាត់ខ្វះកូរ៉ុមឬមិនមានសំលេងគ្រប់គ្រាន់សំរាប់ធ្វើការសំរេចបញ្ហាណាមួយ
គឺយើងត្រូវនឹកឃើញដល់ស្ថានប័នបង្កើត មានន័យថា រដ្ឋសភាមានសិទ្ធិដើម្បីសំរេចរំសាយនៅគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតដែលជាប់គាំង ហើយចាត់នីតិវិធីដើម្បីរើសគជបថ្មីដែលមិនជាប់គាំង
ដោយអនុ លោមទៅតាមរូបមន្តដែលបានឯកភាពនៅក្នុងរដ្ឋធម្មនុញ្ញ និងកំណត់នៅក្នុងច្បាប់ស្តីពីការរៀបចំនៃច្បាប់
គជប។ នេះ គឺជាគោលការណ៍៣ដែលក្រុមការងាររបស់គណបក្សទាំង២បានខិតខំប្រឹងប្រែងដើម្បីធ្វើម៉េចការគិតគូរនេះអោយវាគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម កើត រិទ្ធ
ក៏បានធ្វើការបកស្រាយផងដែរ លើបញ្ហាមន្រ្តីលក្ខន្តិកៈ ដោយបានបញ្ជាក់ថា នៅក្នុងមន្រ្តីលក្ខន្តិកនេះ
យើងពិនិត្យលើស្ថានប័ន គជប ដែលមានស្រាប់ មន្រី្តដែលបំរើការងារនៅអគ្គលេខាធិការដ្ឋាន
គឺជាមន្រ្តីជាប់កិច្ចសន្យា គេហៅថា បុគ្គលិកបណ្តែត ដែលគ្មានការធានាចំពោះអាជីពនោះ
អញ្ចឹងដើម្បីធានាថា គជបនេះ ជាស្ថានប័នដែរមាននិរន្តភាពមិនមែនបំពេញកិច្ចបោះឆ្នោតមួយប៉ុណ្ណឹងគឺថាត្រូវរំសាយចោល
គឺមិនមែនទេ គឺជាស្ថានប័នដែលមាននិរន្តភាពទាំងសមាជិករបស់គជបទាំងមន្រ្តីដែលបំរើការងារអង្គភាពជំនួយឲ្យគជប
គឺគណបក្សទាំង២បានស្រុះស្រួលឯកភាពគ្នា ដើម្បីធានានូវនិរន្តភាពនេះដោយបង្កើតអោយមានលក្ខន្តិកដោយឡែកសំរាប់មន្រ្តីទៅបំរើការងារនោះ។
អញ្ចឹងយើងនឹងមានព្រះរាជក្រឹត្យដោយឡែកមួយ
ដែលកំណត់អំពីលក្ខន្តិកៈសំរាប់មន្រ្តីនៅអគ្គលេខាធិការដ្ឋានគជប ដែលនេះ
គឺជាចំនុចថ្មីមួយ ដើម្បីចូលរួមយោបល់ជុំវិញរឿងបញ្ហាអព្យាក្រឹតភាព ហើយនិងការដោះស្រាយភាពជាប់គាំង
និងមន្រ្តីលក្ខន្តិកៈ៕


No comments:
Post a Comment