លោក ហ៊ុន សែន បញ្ជាក់ថា «ត្រូវគ្រប់គ្រងប្រទេសមិនឲ្យដូចប្រទេសក្រិចនោះឡើយ»
លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានថ្លែងឲ្យដឹងថា ត្រូវធ្វើយ៉ាងណា គ្រប់គ្រងប្រទេស កុំឲ្យដូចទៅនឹងប្រទេសក្រិច
ដែលផលិតផលក្នុងស្រុកសរុប មានរហូតទៅ១៧៥%ដែលជាបំណុល។ ថ្លែងនៅក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ
និងវគ្គបណ្តុះបណា្តល ដល់កម្មសិក្សាការីមន្រ្តីនៅសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី១០
ខែមីនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ត្រូវគ្រប់គ្រងកម្ពុជាកុំឲ្យដូចក្រិច
គីក្រិច ១៧៥% នៃ GDP
(ផសស)គឺជាបំណុល។ យើង(កម្ពុជា)ទើបតែ២៣%នៃGDPប៉ុណ្ណោះ។ លោក ហ៊ុន សែន
បានបន្ថែមថានឹងជំរុញកំណើនចំណូលក្នុងស្រុក កាត់បន្ថយការពាក់ព័ន្ធពីក្រៅប្រទេស
ត្រូវប្រឹងខ្លូនឯង យើងមិនចង់ស្ថិតនៅក្នុងអន្ទាករបស់ប្រទេសដែលមានចំណូលមធ្យមនោះទេ៕
No comments:
Post a Comment