នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានរួម
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២១
បានបញ្ជាក់ថា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន មានភាពជឿជាក់ថា
បណ្តាសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងតំបន់នឹងរក្សានូវសន្ទុះកើនឡើងនៅឆ្នាំ២០១៥នេះ
បើទោះបីប្រឈមទៅនឹងសេដ្ឋកិច្ច និងភូគព្ភនយោបាយពិភពលោកក៏ដោយ។
ជាទស្សនវិស័យសេដ្ឋកិច្ចអាស៊ាន
បានរំពឹងថា សេដ្ឋកិច្ចអាស៊ាន នឹងកើនឡើងនៅឆ្នាំ២០១៥ ដល់ ៥,១% លើសពីការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក
៣,៥%។ ការរំពឹងទុកនេះ គឺយោងលើតម្រូវការកាន់តែខ្លាំងនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន
ដែលរុញច្រានដោយការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក យ៉ាងមាំមួន និងការដាក់ចេញនូវវិធានការជំនួយគោលនយោបាយជាច្រើន នៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ
និងប្រទេសជប៉ុន។ ជាមួយគ្នានេះ តម្រូវការក្នុងស្រុករបស់តំបន់ នឹងទទួលនូវការជំរុញមួយបន្ថែមទៀតពីការធ្លាក់ចុះនូវតំលៃប្រេងឥន្ធនៈ
ជាមួយនិងកម្លាំងទិញរបស់អតិថិជនកាន់តែខ្លាំង ការចំណាយលើធាតុផ្សំរបស់អ្នកផលិតកាន់តែទាប
និងគម្លាតសារពើពន្ធកាន់តែធំ។
គួរបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី២១នេះ
បានប្រារព្ធធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា
ឆ្នាំ២០១៥ ដោយដឹកនាំដោយឯកឧត្តម Dato Sri Mustapa Mohamed រដ្ឋមន្ត្រីពាណិជ្ជកម្ម
និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥។





No comments:
Post a Comment