យោងតាមលិខិត ដែលផ្ញើទៅអង្គការសម្ព័ន្ធខ្មែរជំរឿន
និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ
របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២ ខែមីនា
ឆ្នាំ២០១៥ បានឲ្យដឹងថា លេខាធិការដ្ឋាននៃគណៈកម្មការ សុរិយោដីថ្នាក់ជាតិ
បានទទួលហើយនូវលិខិតរបស់ អង្គការលីកាដូ ដោយមានភ្ជាប់នូវតារាង ទិន្នន័យករណី
ទំនាស់ដីធ្លីនៅកម្ពុជា ឆ្នាំ២០១៤។
លិខិតដដែលបានបញ្ជាក់បន្ថែមទៀតថា
លេខាធិការដ្ឋាន ពិនិត្យឃើញថា ទិន្នន័យដែល អង្គការលីកាដូ បានផ្តល់ជូន
គឺមិនទាន់បានបង្ហាញឲ្យបានច្បាស់លាស់ អំពីអត្តសញ្ញាណគូភាគីទំនាស់ ដូចជា
ឈ្មោះ, ភេទ, អាយុ និងទីលំនៅបច្ចុប្បន្ន ក៏ដូចជាកម្មវត្ថុ នៃបណ្តឹងទាមទារ
និងអង្គភាព ដែលបណ្តឹងទាំងនោះបានដាក់ ដើម្បីស្នើសុំដោះស្រាយ ដូចអ្វីដែលក្រសួងបានស្នើទៅអង្គការលីកាដូនៅឡើយទេ។
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment