យោងតាមសេចក្តីជូនដំណឹង
របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អំពី ស្ថានភាពស្មុំកូនអន្តរប្រទេសនៅកម្ពុជាចុះថ្ងៃទី២
ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា កន្លងមកដោយស្ថិតក្នុងដំណាក់កាល នៃការរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់មួយចំនួន
កម្ពុជាសម្រេចផ្អាកការស្មុំកូនអន្តរប្រទេសនៅឆ្នាំ២០១១ ហើយទើបតែនៅឆ្នាំ២០១៥នេះប៉ុណ្ណោះ
ដែលកម្ពុជាបានចាប់ផ្តើមដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ។
នៅក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា
ច្បាប់ស្តីពីការស្មុំកូនអន្តរប្រទេស នៃព្រះរាជាណាចក្រកម្ពុជា
ត្រូវបានចូលជាធរមាននៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០០៩ ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ត្រង់មាត្រាទី៤៨ និងអនុលោមតាមអនុសញ្ញាក្រុងឡាអេ ស្តីពីការការពារកុមារ
និងសហប្រតិបត្តិការទាក់ទងនឹងស្មុំកូនអន្តរប្រទេស ដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី
១ ខែសីហា ឆ្នាំ២០០៧ ព្រមទាំងពិធីសារបន្ថែមចំនួនពីរ
នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ដែលត្រូវបានផ្តល់សច្ចាប័ននៅថ្ងៃទី ៣០
ខែឧសភា ឆ្នាំ២០០២។
ដោយឡែកលិខិតបទដ្ឋានគតិយុត្តដែលក្រសួងបាននឹងកំពុងរៀបចំរួមមាន៖
១.នីតិវិធីស្តីពីស្មុំកូនក្នុងស្រុក ២.
ស្តង់ដាគ្រប់គ្រងករណី និងបង្រួបបង្រួមគ្រួសារ ដើម្បីធ្វើសមាហរណកម្មកុមារដែលកំពុងរស់នៅក្នុងមណ្ឌលរដ្ឋ
និងមណ្ឌលអង្គការមិនមែនរដ្ឋាភិបាល៕
អត្ថបទ៖
ច័ន្ទ ទេវី
![]() |
Add caption |
No comments:
Post a Comment