នាព្រឹកថ្ងៃទី ២២
ខែធ្នូ ឆ្នាំ២០១៤ នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
បានអនុញ្ញាត្តិឲ្យឯកឧត្តម Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំ ព្រះរាជា
ណាចក្រកម្ពុជា ចួលជួបពិភាក្សាការងារស្តីពី (ICC ព្រះវិហារ
) និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។
ឯកឧត្តម Bill
Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា
បានបង្ហាញនូវការពេញចិត្តទៅនឹងការងារដែលព្រះជាណាចក្រកម្ពុជា បាននិងកំពុងធ្វើក្រោមការដឹកនាំរបស់សម្តេចតេជោ
ហ៊ុន សែន ដែលរួមមានការបង្កើតឲ្យមាននូវគណៈកម្មការ ICC
ព្រះវិហារ និងចាត់ទុកថា វាជាជាដំណើរការវិឌ្ឍន៍ជាវិជ្ជមានមួយរបស់គណៈកម្មការ
ICC ព្រះវិហារ ហើយឯកឧត្តម និងរង់ចាំមើលពីដំណើរការវិជ្ជមានបន្តទៀតពីកិច្ចការរបស់គណៈកម្មការ
ICC ព្រះវិហារនេះ។ ទន្ទឹមនេះដែរ ចក្រភពអង់គ្លេស និងបន្តគាំទ្រ
ដំណើរការប្រពឹត្តិទៅរបស់អង្គជំនុំជំរះវិសាមញ្ញនៅក្នុងតុលាការកម្ពុជា ដែលកន្លងមកចក្រភពអង់គ្លេសធ្លាប់បានចូលរួមវិភាគទានជាហិរញ្ញវត្ថុសំរាប់តុលាការនេះ។
ឯកឧត្តម Bill
Longhurst បានមានប្រសាសន៍បន្តថា
ចក្រភពអង់គ្លេសមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការបន្តការគាំទ្រការជួយរៃអង្គាសថវិកាសម្រាប់
អ.វ.ត.ក នៅឆ្នាំ២០១៥ខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
បានលើកឡើងពីការងារដែលប្រកបដោយជោគជ័យ នៃICC ព្រះវិហារកន្លងមក
ជាពិសេសនៅក្នុងកិច្ចប្រជុំប្រកាសពីការបង្កើត ICC
ព្រះវិហារ កាលពីដើមខែធ្នូនេះ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានមានប្រសាសន៍ថា យើងទទួលបានជោគជ័យនៅដំណាក់កាលទី១ គឺក្រោយពីការចុះឈ្មោះប្រាសាទព្រះវិហារនៅខែកក្កដា
ឆ្នាំ២០០៨ ឥឡូវយើងបានបង្កើតនូវ ICC ព្រះវិហារ
ដែលនៅក្នុងនោះមានការចូលរួមរបស់ថៃផងដែរ និងសមាជិកពីប្រទេសចំនួន៧ទៀត ដែលបានរៀបចំការប្រជុំនៅ សៀមរាប កាលពីថ្ងៃទី៣
ខែធ្នូ កន្លងមក ដោយមិនមាន ការជំទាស់ពីភាគីណានោះឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានបន្តថា នៅដំណាក់កាលជាបន្តបន្ទាប់ទៀត គឺយើងសំលឹងមើលការរៃអង្គាសថវិកាសំរាប់ការជួសជុល
អភិរក្សថែរក្សាប្រាង្គប្រាសាទ ព្រះវិហារ របស់យើង ឲ្យកាន់តែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញបន្ថែមទៀត
ព្រោះប្រាសាទរបស់យើងត្រូវបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ដោយឡែកគេក៏បានសង្កេតឃើញថា ភាគីថៃដែលធ្លាប់តែមានការជំទាស់
និងមិនពេញចិត្តនូវ ការដាក់បញ្ជូលប្រាសាទព្រះវិហារ របស់ខ្មែរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ
ក៏បានចូលរួមយ៉ាងផុសផុលដូចជាភាគីផ្សេងទៀតដោយមិនមានការជំទាស់ឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានសង្កត់ធ្ងន់ថា យើងធ្វើ ICC ព្រះវិហារដូចយើងធ្វើICC អង្គរផងដែរ ដែលយើងបានឃើញពីបទពីសោធន៍កន្លងមកថា ICC អង្គរតាំងពីបង្កើតឡើងនៅឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ ២០១៤ ដែលមានដៃគូរជាមួយអាជ្ញាធរអប្សរា
គឺបានទទួលការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងផ្នែកបេតិកភណ្ឌពិភពលោកដើម្បីគៀងគរហិរញ្ញប្បទាន ក្នុងការអភិរក្ស
និងអភិវឌ្ឍន៍ប្រាង្គប្រាសាទអង្គរដែលមានទំហំ២គីឡូម៉ែត្រក្រឡា វាគឺជាជោគជ័យមួយរបស់រាជរដ្ឋាភិបាល
ហើយការដែលយើងបង្កើត ICC ព្រះវិហារនេះគឺយើងធ្វើតាមគំរូ
ICC អង្គរ ដោយរំពឹងថាយើងនិងទទួលបានជោគជ័យដូចគ្នាក្នុងពេលខាងមុខ៕
អត្ថបទដោយៈ
ច័ន្ទ ទេវី



No comments:
Post a Comment