នៅល្ងាចថ្ងៃទី១៩ធ្នូ
ឆ្នាំ២០១៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ
នាយករដ្ឋមន្រ្តីថៃ។
ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋាភិបាលថៃ
ឯកឧត្តមប្រាយុទ្ធ ចាន់អូចារ មានប្រសាសន៍សំដែងនូវ
ការស្វាគមន៍ចំពោះវត្តមានរបស់
សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានឆ្លើយតបតាមការ
អញ្ជើញរបស់ឯកឧត្តម មកចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើក ទី៥
នៅទីក្រុងបាងកក ប្រទេសថៃ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍អបអរសាទរ
ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានទទួលធ្វើជាប្រធានកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៥។
សម្តេចតេជោមាន ប្រសាសន៍បន្តថា កន្លងមកសម្តេចផ្ទាល់ធ្លាប់ធ្វើជាប្រធាន
កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី១ ហើយកិច្ចប្រជុំកំពូលលើកទី៥នេះ ឯកឧត្តម ប្រាយុទ្ធ
ចាន់អូចារ ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល។ ក្នុងជំនួបពិភាក្សាគ្នានេះដែរ
សម្តេចតេជោនាយករដ្ឋមន្រ្តីបានឯកភាពជាមួយ និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ
អំពីទំនាក់ទំនងល្អនៃប្រទេសទាំងពីរ
ដែលកំពុងមានដំណើរការទៅមុខ ដោយមិនមានការថយក្រោយ។
ក្នុងជំនួបគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើង នូវចំណុចសំខាន់ៗចំនួន៦ក្នុងនោះរួមមាន៖
ទី១សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ស្នើសុំឲ្យមាននូវការប្រជុំឲ្យបានឆាប់
ចំពោះក្រុម ការងារ ចម្រុះរបស់ប្រទេសទាំងពីរ ដដែលពាក់ព័ន្ធទៅនិងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតំបន់ព្រំដែន
ខេត្តកោះកុងរបស់កម្ពុជា
ជាមួយនិងខេត្តត្រាតរបស់ថៃ ប៉ោយប៉ែតរបស់កម្ពុជា ជាមួយអារញ្ញប្រាថេតរបស់ថៃ
និងតំបន់ផ្សេងៗទៀត។
ទី២ការស្នើឲ្យមានការបើកច្រកថ្មីស្ទឹងបត់
ដែលរួមទាំងការផ្ទេហិរញ្ញប្បទានពីការ កសាងផ្លូវជាតិលេខ៤៨
សម្រាប់ប្រើប្រាស់ដល់ការស្ថាបនាផ្លូវ ស្ពាន នៅច្រកព្រំដែនស្ទឹងបត់ ទី៣ជំរុញឲ្យ មានការពិភាក្សាគ្នាលើតំបន់ត្រួតស៊ីគ្នានៅតំបន់ព្រំដែនសមុទ្រ
របស់ប្រទេសទាំងពីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ទី៤ពាក់ព័ន្ធទៅនឹងពលករកម្ពុជា
ដែលកំពុងធ្វើការនៅប្រទេសថៃ សម្តេចតេជោមានប្រសាសន៍ ថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលថៃ ដែលបានផ្តល់នូវការគាំទ្រនិងការការពារដល់ពលករកម្ពុជា តាមរយៈនេះ កម្ពុជានឹងត្រៀមបញ្ជូនមន្រ្តីកម្ពុជាចំនួន១០នាក់បន្ថែមទៀត
មកប្រទេសថៃក្នុងការបំពេញការការផ្តល់នូវលិខិតឆ្លងដែនដល់ពលករកម្ពុជា
ដែលមួយចំនួនមិនទាន់មាននៅ ឡើយ ពោលគឺក្នុងចំណោមពលករកម្ពុជាជាង៦១ម៉ឺននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃមាន ពលករជាង៤ម៉ឺន២ពាន់នាក់ ដែលជាកូន ចៅរបស់ពលករ។
ទី៥ពាក់ព័ន្ធនិងការអភិវឌ្ឍធនធានមនុស្ស សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យមានការប្តូរ វិទ្យាល័យកំពង់ឈើទាល
ក្នុងខេត្តកំពង់ធំ ឲ្យក្លាយទៅជាវិទ្យាស្ថានបច្ចេកទេសវិញ
និងវិទ្យាល័យ ដែលគ្រោងនិងបង្កើតនៅខេត្តកោះកុង ឲ្យមកបង្កើតនៅខេត្តកំពង់ស្ពឺវិញ។
ជាមួយគ្នានេះ
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងនូវអំណរគុណជូនចំពោះរាជរដ្ឋាភិបាល ថៃដែលបានផ្តល់អាហារូបករណ៍ ចំនួន១៩៦កន្លែងដល់កម្ពុជា
និងទី៦ពាក់ព័ន្ធទៅនិងវត្ថុបុរាណកម្ពុជាដែលបានបាត់បង់ទៅនោះ
សម្តេចតេជោនាយករដ្ឋមន្រ្តីស្នើដល់ភាគីថៃ ទី១អនុញ្ញាតឲ្យអ្នកឯកទេសកម្ពុជាមកពិនិត្យមើលវត្ថុបុរាណ
ដែលរាជរដ្ឋាភិបាលថៃទើបនិងធ្វើការចាប់បាន កាលពី ពេលថ្មីៗកន្លងទៅ
និងទី២ស្នើឲ្យភាគីថៃមានការបន្ធូរបន្ថយ នូវលក្ខខណ្ឌដ៏តឹងរឹងមួយចំនួន
ដែលទាក់ទិនទៅនិងវត្ថុបុរាណដ៏មានតំលៃទាំងនោះ។ ជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្រ្តីថៃ
ប្រាយុទ្ធ ចាន់អូចារ មានប្រសាសន៍ទាក់ទិនទៅនិងចំណុច៖
ទី១ ឯកឧត្តមបានស្នើឲ្យក្រុមការងារនៃប្រទេសទាំងពីរជួបប្រជុំគ្នាឲ្យបានឆាប់
ដើម្បីពិនិត្យនូវការវាយ តំលៃរួមគ្នា។
ទី២ទាក់ទិនទៅនិងតំបន់សេដ្ឋកិច្ចពិសេសនៅតាមតំបន់ព្រំដែន ឯកឧត្តមនាយករដ្ឋមន្រ្តីថៃ
មាន ប្រសាសន៍ថា ភាគីថៃមានបានបង្កើតឡើងនូវគណៈកម្មការរួចហើយ
តាមរយៈនេះឯកឧត្តមមានប្រ សាសន៍ដោយសេចក្តីសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការពិភាក្សាគ្នាកាន់តែឆាប់តាមដែលអាច ធ្វើទៅ បាន
ពិសេសពាក់ព័ន្ធទៅនិងការជួញដូរទំនិញឆ្លងដែន នៃប្រទេសទាំងពីរ
ទី៣ពាក់ព័ន្ធទៅនឹងតំបន់ត្រួតស៊ីគ្នា ក្នុងតំបន់សមុទ្រនៃប្រទេសទាំងពីរ
ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមនឹងជម្រុញឲ្យស្ថាប័នរបស់ថៃ ចាប់ផ្តើមធ្វើការពិភាក្សាជាមួយនិងភាគីកម្ពុជា។
ទី៤៖ ពាក់ព័ន្ធទៅនិងពលករកម្ពុជាដែលកំពុងបំរើការងារក្នុង ប្រទេសថៃ
ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី
ដែលគ្រោងនិងបញ្ជូន ក្រុមការងារមកធ្វើលិខិតឆ្លងដែន ជូនដល់ពលករកម្ពុជា
ដែលក្នុងនោះភាគីថៃ នឹងផ្តល់នូវការ សហការនិងការគាំទ្រក្នុងការជួយគ្នាទៅវិញទៅមក
ក្នុងការផ្តល់នូវភាពស្របច្បាប់ដល់ពលករ កម្ពុជា។
ជាមួយគ្នានេះឯកឧត្តមនាយករដ្ឋមន្រ្តី
មានប្រសាសន៍ដល់ភាគីកម្ពុជាកំណត់ឲ្យបានច្បាស់ នូវ ច្រកចេញចូល
ដើម្បីឲ្យពលករកម្ពុជាមានលក្ខណៈងាយស្រួលក្នុងការធ្វើលិខិតឆ្លងដែន និងជួយសំរួលដល់ការងារគ្រប់គ្រង និងទី៥ពាក់ព័ន្ធនិងការផ្ទេរការកសាងវិទ្យាល័យនៅខេត្តកោះកុង
មកធ្វើ ការសាងសង់នៅ ខេត្តកំពង់ស្ពឺ និងការប្តូរវិទ្យាល័យកំពង់ឈើទាល ខេត្តកំពង់ធំ
ឲ្យទៅជាវិទ្យាស្ថានបច្ចេកវិទ្យា ឯកឧត្តមមាន ប្រសាសន៍ថា បញ្ហានោះឯកឧត្តមបានទួលសម្តេចព្រះមហាចក្រី
សិរិន្ទ ថន រួចហើយ ដោយសារនោះគឺជាគំរោងរបស់ផ្ទាល់របស់ សម្តេចមហាចក្រី។ និងទី៦៖ ពាក់ព័ន្ធទៅនិងវត្ថបុរាណ
ឯកឧត្តមនាយករដ្ឋមន្រ្តីមាន ប្រសាសន៍ថា ប្រសិនជាកម្ពុជាមានភស្តុតាងប្រមាណ ៧០%នោះ ភាគីថៃនឹងអាចទទួលយកបាន ដោយមិនចាំបាច់១០០%នោះទេ។
ជាមួយគ្នានេះភាគីថៃសូមស្វាគមន៍ចំពោះភាគីកម្ពុជា
ក្នុងការបញ្ជូនអ្នកឯក ទេសមកកាន់ប្រទេសថៃ
ដើម្បីពិនិត្យវត្ថុបុរាណដែលភាគីថៃចាប់រឹបអូសបាន។ ឯកឧត្តមនាយករដ្ឋមន្រ្តីមាន
ប្រសាសន៍ សង្កត់ធ្ងន់ថា ថ្វីត្បិតវត្ថុបុរាណទាំងនោះមានការបាត់បង់ភស្តុតាងក៏ពិតមែន
ប៉ុន្តែអ្នកបច្ចេកទេស អាចធ្វើការពិនិត្យផ្ទៀងផ្ទាត់ជាមួយគ្នាបាន៕
អត្ថបទ៖
ខេមរា




No comments:
Post a Comment