នៅរាត្រីថ្ងៃទី២២
ខែធ្នូ ឆ្នាំ២០១៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជានឹងប្រារព្ធពិធី រាត្រីស្រមោលសរ
នៅសណ្ឋាគារ អ៊ីនធឺកុងទីណង់តាល់
ដែលនឹងចាប់ផ្តើមពីវេលាម៉ោង៦និង០០នាទីល្ងាច ដល់ម៉ោង៩និង០០នាទីយប់
ដើម្បីគាំទ្រសកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជា
និងអង្គរសង្ក្រាន្តឆ្នាំ២០១៥
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តបណ្ឌិតសភាចារ្យ សុខ
អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
និងរំពឹងថា នឹងមានការចូលរួមពីមន្ត្រី អ្នកមុខអ្នកការ
និងយុវជនសហភាពសហព័ន្ធកម្ពុជា និងសប្បុរសជននានាជាច្រើន។
សូមបញ្ជាក់ថា
សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី កន្លងមកបានធ្វើសកម្មភាពការងារសង្គម
មនុស្សធម៌ និងបានផ្សាភ្ជាប់ទៅនឹងកិច្ចការងារជាច្រើន ដែលនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរ
ជាពិសេស កម្លាំងនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាសរសរទ្រូងនៃសង្គមជាតិ
និងជាធនធានមនុស្សសម្រាប់ការបន្តវេនរបស់កម្ពុជា៕

No comments:
Post a Comment