Wednesday, October 22, 2014

បទ​អត្ថាធិប្បាយ ដោយ រត្ន័ សណ្ដាប់៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងនយោបាយឈ្នះ-ឈ្នះ

សង្រ្គាមរុំារៃជាងពីរទសវត្សនៅកម្ពុជា បានបន្សល់ទុកនូ​វប្រវត្ដិសោកនាដកម្ម ការបាត់ បង់ជីវិតប្រជាពលរដ្ឋរាប់លាននាក់ ការបែកបាក់គ្រួសារដែលធ្វើឲ្យខ្មែរ​ចងចាំ និងមិនអាច​បំភ្លេច​បាននូវ​ព្រឹត្ដិការណ៍ដ៏យ៉ង់ឃ្នងនេះ។ ប៉ុន្ដែទន្ទឹមនឹងការឈឺចាប់នេះ ក៏បានជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ និងអ្នកដឹកនាំ បានខិតខំប្រឹងប្រែងក្នុងការដឹកនាំប្រទេស និងការបើកចំ​ហរ​បេះដូង​ដើម្បី​រួប​រួម​ផ្សះផ្សារជាតិ និងឯកភាពជាតិ។

ប​ន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ត្រូវបានផ្ដួលរលំដោយរណសិរ្ស​រំដោះ​ជាតិ​កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេ​ច​ទាំងបី គឺសម្ដេច ជា ស៊ីម សម្ដេច​ ហេង សំរិន និង សម្ដេច ហ៊ុន សែន ប្រទេសកម្ពុជាត្រូ​វបានស្ដារឡើងវិញ ក្រោមការដឹកនាំរបស់​គណបក្សប្រ​ជា​ជន​កម្ពុជា​ តែទោះជាយ៉ាងណា​ក្ដី ក៏កម្ពុជាបានប្រឈរមុខជាថ្មីម្ដង​ទៀត គឺសង្រ្គាមរវាងខ្មែរគ្នាឯង ម្ខាងនៅក្នុង​ប្រទេស និងម្ខាងទៀតនៅក្រៅប្រទេស។  នៅខាងក្រៅ​ប្រទេស​ ជាកម្លាំង​នយោ​បាយ និងយោធាដែលបង្កអស្ថេរភាព បន្ទាប់ពីរបបខ្មែរក្រហម។

ដោយឃើញនូវភាពគ្រោះថ្នាក់ដ៏ធំធេងដល់ប្រទេសជាតិ និង​ការ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខមាលភាព​ប្រជាពលរ​ដ្ឋ ​សម្ដេច ហ៊ុ​ន សែន បានចាប់ផ្ដើមជួបប្រាស្រ័​យ​ទាក់ទង​ជាមួយ​សម្ដេចឪ (ព្រះបរមរតនកោ​ដ្ឋិ) គឺកាលដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​គង់​នៅទី​ក្រុង​ប៉ារីស​ (ប្រទេស​បារំាង)។ ការចរ​ចាក៏ចាប់​ផ្ដើម​ឡើងពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ ក្នុងនោះ​មានការចូលរួ​ម​យ៉ាង​សកម្មបំផុត​ពីមហា​អំណាច​ទាំងប្រាំរួមមាន ប្រទេសចិន សហភាពសូវៀត បារំាង ចក្រភព​អង់គ្លេស និងសហ​រដ្ឋ​អាមេរិក។ ការចូលរួមនេះ ក៏បានលេចឡើងនូវការប្រទាញប្រទង់គ្នា រវាង​ប៉ូល​ពីរ៖ សហ​ភាព​សូវៀ​ត (គាំទ្ររដ្ឋាភិបាលក្នុងប្រទេស)​ រីឯមហាអំណាចបួនទៀត (គាំ​ទ្រចល​នា​តស៊ូក្រៅ​ប្រទេ​ស)​ រួមមាន៖ រណសិរ្ស​រំដោះប្រជាពលរដ្ឋខ្មែរ (គាំទ្រសាធារណរដ្ឋ) ហ៊្វុនស៊ិនប៉ិច (គាំទ្ររាជានិយម) និងកម្ពុជាប្រជាធិបតេយ្យ (គាំទ្រខ្មែរក្រហម) ។

នៅទីបញ្ចប់ក្រោមការសម្របសម្រួលពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏មាន​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបញ្ចប់ជម្លោះរវាងខ្មែរនិងខ្មែរ។ ក្នុង​នោះ​មាន​ប្រទេសចំនួន១៨ ដែលបានចុះកិច្ចព្រមព្រៀង​ធ្វើជាសក្ខីកម្ម ហើយបានប្ដេជ្ញា​ជួយ​ជ្រោមជ្រែង​កម្ពុជាឲ្យមានសន្ដិភាពពេញលេញ និងស្ដារប្រទេសឡើងវិញ។ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨ រួមមាន​មហា​អំណាច​ទាំងប្រាំ ប្រទេសទាំង៨ របស់អាស៊ាន (លើកលែងតែប្រទេសភូមា) ព្រម​ទាំង​ប្រទេ​ស​អ្នក​មា​ន​បួនទៀត គឺប្រទេសអូស្រ្ដាលី  ជប៉ុន  កាណាដា  និងឥណ្ឌា និងប្រទេ​ស​មិន​ចូល​បក្ស​សម្ព័ន្ធ​ គឺប្រទេស​អតីតយូហ្គោស្លាវី ។

កិច្ចព្រមព្រៀងមានបីចំណុចធំៗ គឺទី១ ការបញ្ចប់នូវជម្លោះរវាងខ្មែរនិងខ្មែរ ទី២ ការរក្សាកា​រ​ពារ​​នូវអធិបតេ​យ្យ បូរណភាពទឹកដី និងទី៣ ការស្ដារប្រទេសឡើងវិញ។ ​បន្ទាប់​មកនៅ​​ឆ្នាំ​១៩៩៣ កម្ពុជាបាន​រៀប​ចំ​ការ​បោះឆ្នោតសកលមួយដើម្បីរៀបចំរដ្ឋធម្មនុញ្ញ ជ្រើសតាំ​ង​សភាតំ​​ណាង​រាស្រ្ដ និងរៀបចំរដ្ឋាភិបាល។ ចាប់ពីពេលនោះមក បូរណ​ភាព​ទឹកដី ក៏ត្រូវ​បាន​ថែរក្សា​ ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ តាមរយៈ​ការធានា​ផ្ដល់​ជំនួយ​ពី​ប្រទេស​អ្នក​មាន​ជា​បន្ដបន្ទាប់​ជារៀងរាល់ឆ្នាំ សិទ្ធិសេរីភាពក៏បានរីកធំធាត់ជាបណ្ដើរៗ។ តែ​អ្វី​ដែល​មិន​ទាន់​បញ្ចប់នោះ គឺ​សង្រ្គាម និងជម្លោះ​នៅ​តែមានបន្ដ​រវាងរដ្ឋាភិបាលស្របច្បាប់ និងក្រុមអង្គការចាត់តាំ​ង​យោធា​របស់​ខ្មែរក្រហម។ សង្រ្គាម និងការបាត់​បង់​ជីវិតរបស់ប្រជាជនខ្មែរនៅតែបន្ដ ដែល​ជាកត្ដាមួយ​ដ៏​ធំ​បង្អស់នៃ​អស្ថេរ​ភាព​ប្រទេសកម្ពុជា ចាប់តាំងពីការចុះកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ ។

អស្ថេរភាពនេះបាន​ប្រទាញប្រទង់ និងព​ន្យឺតដល់ការអភិវឌ្ឍកម្ពុជា និងការផ្ដល់សុ​ខមា​លភា​ព​​ដល់ប្រជាពលរដ្ឋ។ល។  ដោយសារតែភាពឈ្វេងយល់ដ៏ខ្ពង់ខ្ពស់របស់​មគ្គុទេស​ដ៏ឆ្នើម និង​ទឹក​ចិត្ដ​ផ្សះផ្សារ និងឯកភាពជាតិរបស់សម្ដេច ហ៊ុន សែន បាន​ធ្វើការចរចា​ជាមួយ​ក្រុម​ខ្មែរក្រហម ដែលមិនទទួលស្គាល់នូវអណត្ដិរបស់អង្គការសហប្រជាជាតិ និង​ការមិន​ទទួល​ស្គាល់​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ហើយ​រហូត​ឈានដល់​ការ​កម្ទេច​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​របស់​ខ្មែរក្រហមជាស្ថាពរ និងដោយសុវត្ថិភាព​។

ការបំបាត់ចោលទាំងស្រុងនូវកម្លាំងដែលមានតែមួយគត់របស់ខ្មែរក្រហមនេះ បានទាញ​ក្រុម​ខ្មែរក្រហមឲ្យ​មកចូលរួម​ក្នុងសង្គមធំរបស់ខ្មែរ គឺ​ជានយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហ៊ុន សែន ។ ខ្មែរក្រហម​បានសម្រេចចិត្ដចូលរួមរស់ក្នុងមហាគ្រួសារតែមួយរបស់កម្ពុជានេះ គឺជាកត្ដាចម្បង​ញ៉ាំង​ឲ្យមានសន្ដិភាព និងស្ថេរភាពដល់កម្ពុជា។ សន្ដិភាពពិតប្រាកដ គឺ​នៅ​​ឆ្នាំ១៩៩៨ ដែល​ជាកត្ដាចម្បងបង្អស់ក្នុង​ការ​ផ្ដល់លទ្ធភាពដល់​រដ្ឋាភិបាល​ ក្នុង​ការលើក​ស្តួយ​ជីវភាព​របស់​ប្រជា​ពលរដ្ឋ ព្រម​ទាំង​ធ្វើឲ្យ​កំណើនសេដ្ឋកិច្ចមានសន្ទុះយ៉ាងលឿ​នខ្ពស់ជាង​គេ​នៅ​ក្នុង​​តំបន់អាស៊ី ហើយបានលើកស្ទួយកិត្យានុភា​ពរបស់កម្ពុជា​ដែលធ្លាប់ជាប្រទេសមួយ ត្រូវបាន​គេ​មើ​លងាយ​មើល​ថោកដោយសារ​សង្រ្គាមរ៉ាំរៃ ការកាប់សម្លាប់គ្នាឯង និងកង្វះការឯកភា​ព​ជាតិ​​នោះ ។

ដូច្នេះ ការឧបត្ថមជ្រោមជ្រែងពីសហគមន៍អន្ដរជាតិ និងនយោបាយឈ្នះ-ឈ្នះត្រូវបានដើរ​ទន្ទឹម​គ្នា។

No comments:

Post a Comment