Friday, October 03, 2014

សេច​ក្តីជូន​ដំណឹង៖ ឯកឧត្តម ឈាន វុន, នឹងធ្វើ​សន្និសីទសា​រព័ត៌មាន​បំភ្លឺការ​ដែល​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​

សូមជម្រាបជូនអ្នកសារព័ត៌មានជាតិ អន្តរ ជាតិ ជ្រាបថា នៅរសៀលថ្ងៃទី ០៣ ខែតុលា ឆ្នាំ​​២០១៤ វេលាម៉ោង១៤:៣០រសៀលនេះ ឯកឧត្តម ឈាន វុន សមាជិកគណៈកម្មាធិការ​អចិន្រ្តៃ​យ៍នៃ​រដ្ឋសភា និងជាប្រធាន​គណកម្ម​ការកិច្ចការបរទេស សហ ប្រតិបត្តិការអន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃរដ្ឋសភា នឹងធ្វើសន្និសីទ​សារព័ត៌មាន​បំភ្លឺការដែលអង្គការសង្គមស៊ីវិលមួយចំនួន​ ស្នើឲ្យ​លុប​ចោល​សារាចរ​របស់​សម្ដេច​ប្រធាន​រដ្ឋសភា ស្ដីពីបែបបទការងារក្នុងរដ្ឋសភា។

សន្និសីទនេះ នឹងរៀបចំធ្វើនៅក្នុងបន្ទប់ទំនាក់ទំនង​អន្តរ​ជាតិ ក្នុង​វិមានរដ្ឋសភា។

អាស្រ័យដូចជម្រាបជូនខាងលើនេះ សូមអ្នកសារព័ត៌មានទំាងអស់ចូលរួមយកព័តមាន​តាម​ការគួរ។

 ភ្នំពេញ, ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៤

 នាយកដ្ឋានព័ត៌មាន នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា

No comments:

Post a Comment