Wednesday, February 21, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវរៀបចំឱ្យមានរបៀបរៀបរយដូចសេដ្ឋកិច្ចក្នុងប្រព័ន្ធដែរ ដើម្បីធានាបាននូវដំណើរការអាជីវកម្មរលូនទៅមុខ



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា យើងត្រូវរៀបចំប្រព័ន្ធការងារ រចនាសម្ព័ន្ធឱ្យបានច្រើន និងរៀបចំប្រព័ន្ធអេកូឡូស៊ី និងការលើកទឹកចិត្តផ្សេងៗ ដើម្បីឱ្យសហគ្រាសធុន មីក្រូ តូច មធ្យម និងសិប្បកម្មនានា ដំណើរការបានល្អ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២១ កុម្ភៈ ២០២៤ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និង សម្ភោធ «អគារតេជោសែន» នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងនោះ ក៏មានសេដ្ឋកិច្ចក្រៅប្រព័ន្ធច្រើន សំដៅលើអ្នកមានជំនាញ តែមិនបានចុះឈ្មោះក្នុងបញ្ជីស្នើសុំប្រកបអាជីវកម្មតាមច្បាប់កំណត់ ដោយជួបកត្តាផ្សេងៗ។ ដូច្នេះ ដើម្បីឱ្យមានមូលដ្ឋានរីកចម្រើន ទាល់តែមានការប្រមូលយកទាំងអស់ រួមបញ្ចូលគ្នាតែមួយ ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ។ នេះយន្តការថ្មី ងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញគោលនយោបាយថ្មី ដើម្បីជួយសម្រួលដល់សហគ្រាសធុន មីក្រូ តូច មធ្យម នៅក្នុងប្រទេសកម្ពុជា មានដំណើរការប្រកបដោយភាពរលូន៕

No comments:

Post a Comment