Friday, December 08, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុក្ខដាក់ខ្ពស់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ

 



សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយពីប្រជាពលរដ្ឋបានផ្លាស់ចេញពីតំបន់ប្រាសាទអង្គរ មករស់នៅក្នុងតំបន់រុនតាឯក គឺសម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋសរុប ៤លើក ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។


សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា នៅក្នុងរយៈពេលជាង ៤០ឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស គឺប្រហែលមិនមានកន្លែងច្រើនដូចតំបន់រុនតាឯកនេះទេ ដែលសម្តេចតេជោអញ្ជើញមក ពោលគឺក្នុងរយៈពេលប៉ុន្មានខែជាប់ៗគ្នាសម្តេចតេជោអញ្ជើញមកតំបន់រុនតាឯកនេះចំនួន ៤ដង។ បើតាមសម្តេចធិបតី នេះជាមូលហេតុដែលសម្តេចតេជោ បង្ហាញពីការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ៗ ក្នុងការដោះស្រាយបញ្ហាការលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋ៕

No comments:

Post a Comment