Friday, December 08, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់តំបន់អភិឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា តំបន់រុនតាឯកនេះ ជាតំបន់អភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍មិនទាន់មានរបៀបរៀបរយអាចអោយប្រជាពលរដ្ឋរស់នៅបានទេ។ ទោះយ៉ាងណាសម្តេចធិបតីថា គ្រប់តំបន់អភិវឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង។


សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអភិវឌ្ឍ គឺជានិម្មិតរូបដើម្បីអភិរក្ស។ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ដើម្បីកូនចៅប្រជាពលរដ្ឋ នៅក្នុងសម័យបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត តែក៏មិនភ្លេចថែរក្សានូវកេរដំណែលរបស់ដូនតាយើងដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕ 

No comments:

Post a Comment