Friday, December 08, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនឹងខិតខំអោយប្រជាពលរដ្ឋនៅតំបន់រុនតាឯកមានជីវភាពកាន់តែល្អប្រសើរ និងសម្បូរសប្បាយ

 


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលមានការងារច្រើនធ្វើយ៉ាងណាត្រូវទាញភ្ជាប់សក្តានុពលដើម្បីបង្កើនជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ គិតគូរការភ្ជាប់តំបន់សំខាន់មួយចំនួន គិតគូរអំពីការបង្កើតសក្តានុពលការងារសម្រាប់ប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង។


សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនឹងខិតខំអោយរយៈពេលមធ្យម និងរយៈពេលវែងដើម្បីអោយតំបន់រុនតាឯក និងប្រជាពលរដ្ឋនៅតំបន់នេះមានជីវភាពកាន់តែល្អប្រសើរ និងសម្បូរសប្បាយ ដែលជាការតបស្នងប្រជាពលរដ្ឋដែលមានភាពជឿទុកចិត្តលើរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលចាត់អោយរៀបចំកន្លែងនេះជូនប្រជាពលរដ្ឋ។


សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅពេលអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិរុនតាឯក និងពាក់ស្នែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។


ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ប្រជាពលរដ្ឋនៅរុនតាឯកក៏ដូចជាប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល ដែលផ្តល់ការជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅនេះ ដែលធ្វើអោយគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដី៕

No comments:

Post a Comment