Sunday, December 03, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ



ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជាទស្សនាទានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននោះ គឺយើងត្រូវរួមគ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មានអ្នកខ្លះ ឱ្យតែសម្តេចនិយាយពីរឿងសន្តិភាព ចោទសម្តេចថាផ្តាច់ការ ហើយលើកឡើងថា មិនដែលមានសង្រ្គាមកើតឡើងទៀតនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងពេលអតីតកាល កាលពីជំនាន់ទសវត្សឆ្នាំ៦០ ប្រជាពលរដ្ឋយើងមិនអាចដឹងមុនទេថា នៅទសវត្សឆ្នាំ៧០ នឹងមានសង្រ្គាមកើតឡើងនោះ ដូច្នេះយើងមិនត្រូវមើលស្រាលឡើយចំពោះការថែរក្សាសុខសន្តិភាពនេះឱ្យបាន៕

No comments:

Post a Comment