Sunday, December 03, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន







ក្នុងឱកាសអញ្ជើញជាអធិបតីបិទពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី៣ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍ មានសារៈសំខាន់ណាស់នៅក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ និងមុខរបរនានាទាក់ទងនឹងវិស័យទេសចរណ៍។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរយើងដ៏រុងរឿង ដែលយើងត្រូវខិតខំប្រឹងប្រែងទាក់ទាញទាំងទេសចរបរទេស និងទាក់ទាញវិនិយោគផងដែរ៕

No comments:

Post a Comment