Monday, November 06, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ឧទ្ទិសសមិទ្ធផលអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃជូនជនរួមជាតិទាំងអស់


នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ និងឧទ្ទិសសមិទ្ធផលអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃជូនជនរួមជាតិទាំងអស់ដែលជាម្ចាស់ប្រទេស និងជាម្ចាស់នៃរាជរដ្ឋាភិបាល។


ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ឱ្យខិតខំបំពេញការងារដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យក្រសួងមហាផ្ទៃ ខិតខំឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ហាចរាចរណ៍ បញ្ហាក្មេងទំនើង និងបញ្ហាជាច្រើនទៀតនៅក្នុងសង្គម ដើម្បីធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព៕




No comments:

Post a Comment