Monday, November 06, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានស្តែងឱ្យឃើញច្បាស់ពីគុណប្រយោជន៍នៃការធ្វើប្រតិភូកម្មអំណាចទៅមូលដ្ឋាន

នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងទៅ បញ្ហាកូវីដ-១៩ បានបញ្ជាក់ឱ្យឃើញច្បាស់អំពីប្រសិទ្ធភាពនៃការធ្វើប្រតិភូកម្មសិទ្ធិទៅដល់មូលដ្ឋានក្នុងការដោះស្រាយបញ្ហាបានទាន់ពេលវេលា។ 


សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មូលដ្ឋាន គឺជាអ្នកដែលមានលទ្ធភាពអាចដោះស្រាយការងារបានទាន់ពេលវេលា មានកម្លាំងសរុប និងមានកម្លាំងច្រើនណាស់នៅតាមមូលដ្ឋាន ប៉ុន្តែបើសិនអត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការដឹកនាំទេ នោះវានឹងពិបាកណាស់។ 


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមថា ជាក់ស្តែង ក្នុងការដោះស្រាយបញ្ហាទឹកជំនន់ បើសិននៅត្រូវការពេលវេលាយូរដើម្បីឆ្លងយោបល់មករាជធានីភ្នំពេញ គឺយើងនឹងជួបបញ្ហាលំបាកហើយ។ ដូចនេះថ្នាក់ក្រោមជាតិ ដើរតួនាទីសំខាន់ណាស់ រួមមានថ្នាក់រាជធានី ខេត្ត ឥឡូវយើងឈានទៅដល់ថ្នាក់ស្រុក ក្រុង ហើយទៅថ្ងៃខាងមុខ កិច្ចការមួយចំនួនត្រូវទៅដល់ ឃុំ សង្កាត់ទៀតផង៕







No comments:

Post a Comment