Monday, November 06, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើគ្មានមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានកសាងឡើងជាង៤០ឆ្នាំនេះទេ ក៏យើងពិបាកក្នុងការអនុវត្តបន្តដែរ




ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃច ន្ទទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើគ្មានមូលដ្ឋានគ្រឹះដ៏រឹងមាំដែលបានកសាងឡើងជាង៤០ឆ្នាំនេះទេ ក៏យើងពិបាកក្នុងការអនុវត្តបន្តដែរ ដោយសម្តេចសង្ឃឹមថា ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃគ្រប់ៗរូប នឹងដឹងគុណ និងចងចាំជានិច្ចនូវគុណូបការៈទាំងនេះ ជាពិសេសត្រូវតបស្នងសងគុណវិញតាមរយៈការតាំងចិត្តបម្រើប្រជាពលរដ្ឋ ឱ្យអស់ពីលទ្ធភាពប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈខ្ពស់។


សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈដែលយើងកំពុងប្រារព្ធនូវសមិទ្ធផលដ៏ធំធេងនេះ យើង ក៏មិនអាចបំភ្លេចបាននូវស្នាដៃទាំងនេះដែលជាមរតកដ៏វិសេសវិសាលរបស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្រោមការផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងដោយមានការគាំទ្រពេញទំហឹងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។


ទន្ទឹមនឹងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា មិនត្រឹមតែសំណង់ទេ ប៉ុន្តែសមិទ្ធផលជាច្រើននៅក្នុងវិស័យសន្តិសុខជាតិ ក៏ដូចជាវិស័យសេវាសាធារណៈគ្រប់ជាន់ថ្នាក់ គឺយើងត្រូវតែបន្តថែរក្សាការពារ និងបន្តអនុវត្តន៍ការងារដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

No comments:

Post a Comment