Thursday, May 18, 2023

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាពប្រកបដោយវិជ្ជាជីវៈ

 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអបអរសាទរដល់និស្សិតពេទ្យទាំងអស់ដែលទទួលបានជ័យលាភីនៅថ្ងៃនេះ បើទោះបីជាទទួលសញ្ញាបត្រចប់លើការសិក្សាជំនាញក៏ដោយ ប៉ុន្តែនិស្សិតពេទ្យទាំងអស់ ត្រូវបន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកDigital លើជំនាញរបស់ខ្លួន រួមជាមួយការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាស

អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតពេទ្យជាង១ពាន់នាក់ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ថ្លែងបន្តថា ក្រុមគ្រូពេទ្យទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាឲ្យសុខមាលភាពរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរ ពីព្រោះក្រុមគ្រូពេទ្យកម្ពុជា ដែលទទួលបានរហ័ស នាមថា ជាកងទ័ពអាវស ត្រូវខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជា ឱ្យកាន់តែប្រសើរ៕







No comments:

Post a Comment