Monday, May 15, 2023

សម្តេចតេជោ ហ៊ុន សែន ៖ វិស័យកសិកម្មកាន់តែរីកចម្រើន គឺត្រូវរួមគ្នាអភិវឌ្ឍទាំងអស់គ្នា

 សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា វិស័យកសិកម្មមិនមែនជាការងាររបស់ក្រសួងកសិកម្មតែមួយនោះទេ ប៉ុន្តែជាការចូលរួមរបស់ក្រសួង ស្ថាប័ន ផ្សេងៗ និងវិស័យឯកជនដទៃទៀត រួមទាំងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសផងដែរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងជារួមទាំងអស់គ្នា ដើម្បីជំរុញទៅដល់វិស័យកសិកម្មក្នុងប្រទេសកម្ពុជា ឲ្យមានភាពទំនើបកម្ម និងមានបច្ចេកវិទ្យាទំនើប ដើម្បីទទួលបានទិន្នផលច្រើនប្រកបដោយគុណភាព៕








No comments:

Post a Comment