Monday, May 15, 2023

សម្ដេចតេជោ ហ៊ុន សែន៖ ត្រកូល «ហ៊ុន» គឺជាអ្នកត្រកូលការពារ ព្រះមហាក្សត្រ

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើនរណាចង់ប្រមាថ ឬធ្វើបាបអង្គព្រះមហាក្សត្រ ត្រូវឆ្លងកាត់ត្រកូល ហ៊ុន ជាមុនសិន ពីព្រោះត្រកូល ហ៊ុន គឺជាអ្នកត្រកូលការពារ ព្រះមហាក្សត្រ និងជាកម្លាំងដ៏ធំជាងគេក្នុងការការពាររបបរាជានិយម។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានត្រកូលខ្លះ ជាត្រកូលក្បត់ព្រះមហាក្សត្ររហូតដល់ទៅ៣ជំនាន់ ហើយពេលនេះ គេហ៊ានអំពាវនាវឱ្យព្រះមហាក្សត្រចុះចេញពីតំណែងថែមទៀតផង៕






No comments:

Post a Comment