Monday, May 15, 2023

សម្តេចតេជោ ហ៊ុន សែន ជំរុញដល់មន្ត្រីជំនាញកសិកម្មត្រូវចុះមូលដ្ឋានជួយដល់ប្រជាកសិករ

 សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រជាកសិករធ្វើស្រែប្រវាសមេឃ ទាល់តែមានភ្លៀវ ទើបធ្វើស្រែបាន នេះជាបញ្ហាដែលត្រូវដោះស្រាយជូនបងប្អូនប្រជាកសិករនៅតាមមូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដើម្បីទទួលបានទិន្នផលកសិកម្មបានច្រើន គឺ មន្ត្រីជំនាញត្រូវរហ័សដោះស្រាយប្រព័ន្ធរំដោះទឹក និងចុះបង្រៀនប្រជាកសិករពីការដាំដុះពូជស្រូវ ដែលត្រូវនឹងតម្រូវការទីផ្សារ និងការកែច្នៃទិន្នផលនោះទៅជាអ្វីផ្សេងៗទៀត ដែលអាចផ្តត់ផ្គង់នៅលើទីផ្សារបាន៕








No comments:

Post a Comment