Thursday, March 02, 2023

ទម្លាយព័ត៌មាន៖ ជនមុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូបកំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីបង្កចលាចល នៅពេលប្រកាសសាលក្រម កឹម សុខា នៅថ្ងៃទី០៣ ខែមីនាខាងមុខ

(ភ្នំពេញ)៖ យោងតាមព័ត៌មានពីបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកឈ្មោះ «ខ្ញុំជា សម រង្ស៉ី» បានទម្លាយឲ្យដឹងថា ភ្នាក់ងារសម្ងាត់ CIA ពីររូបគឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីបង្កចលាចល នៅពេលប្រកាសសាលក្រម កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខ។

Facebook ដដែលនោះបានរៀបរាប់ទម្លាយព័ត៌មានយ៉ាងដូច្នេះថា៖ «ដំណឹងពីបរទេស ! ក្នុងពេលនេះជនមុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺលោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសំងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ ដើម្បីជួយគណបក្សសង្គ្រោះជាតិ ក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។

Facebook «ខ្ញុំជា សម រង្ស៉ី» បានសរសេរបន្ថែមថា «មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញ ដែលប្រកាសកាត់ទោសលោក កឹម សុខា ព្រោះគេមមានបណ្តាញច្រើននៅប្រទេសកម្ពុជា។ គួរតែអាជ្ញាធរក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់»៕

No comments:

Post a Comment