Friday, February 24, 2023

សម្តេចតេជោ ហ៊ុន សែន៖ ជនមួយក្តាប់តូចតែងរិះគន់វាយប្រហាររាជរដ្ឋាភិបាល ខណៈខ្លួនបានរៀនចេះដឹងក្រោមដំបូលសាលារៀនដែលកសាងដោយអ្នកដែលពួកគេរិះគន់


ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានជនមួយក្តាប់តូច តែងតែរិះគន់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ប៉ុន្តែខ្លួនបានរៀនចេះដឹងដោយសារទទួលការបណ្តុះបណ្តាល និងរៀនក្រោមដំបូលសាលារៀនដែលកសាងដោយអ្នកដែលពួកគេរិះគន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹកនាំកែទម្រង់វិស័យអប់រំសិក្សាធិការរយៈពេល២អាណត្តិមកនេះ ប្រកបផ្លែផ្កាល្អប្រសើរ ហើយសម្តេចសង្ឃឹមថា  កំណែទម្រង់នេះនឹងនៅតែបន្តទៅមុខទៀត សំដៅពង្រឹងការអប់រំ និងធានាគុណ នៃការបណ្តុះបណ្តាល។

ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យនិស្សិតសិក្ខាកាមសិក្សាទាំងអស់ ប្រឹងប្រែងស្វ័យសិក្សា និងស្វែងរកប្រភពចំណេះដឹងផ្សេងៗ ដើម្បីសិក្សាស្រាវជ្រាវ ដោយមិនរង់ចាំការតែការបណ្តុះបណ្តាលក្នុងសាលានោះទេ។ សម្តេចតេជោ បានបន្តថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាធំជាងគេ និងចំណាស់ជាងគេ ក្រោមព្រះរាជស្នាព្រះហស្ថរបស់អង្គសម្តេចឪ សម្តេចតា  សម្តេចតាទួតនៃយើង ដែលបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន៕







No comments:

Post a Comment