Friday, February 24, 2023

សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះជាខួប១ឆ្នាំ ដែលរុស្ស៊ី បានលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកនាពេលបច្ចុប្បន្ននេះ គឺពោរពេញដោយភាពស្មុគស្មាញជាច្រើន ហើយថ្ងៃនេះដែរ ជាខួប១ឆ្នាំ ដែលរុស្ស៊ី បានលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន ហើយសម្តេចក៏កំពុងរង់ចាំមើលសេចក្តីថ្លែងការណ៍ ឬជំហររបស់ប្រទេសនានាពាក់ព័ន្ធសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននេះផងដែរ។

សម្តេចតេជោ ហ៊ុន  សែន បានបញ្ជាក់ថា ពិភពលោកកំពុងតែរងនូវវិបត្តិថាមពល ខណៈដែលតម្លៃប្រេងឥន្ធនៈ មានការប្រែប្រួលជាប់ជានិច្ច ដែលជាកត្តាហុចផលមិនល្អដល់កំណើនសេដ្ឋកិច្ចសកល រួមទាំងសេដ្ឋកិច្ចរបស់កម្ពុជាយើងផងដែរ៕





No comments:

Post a Comment