Friday, February 24, 2023

សម្តេចតេជោ ហ៊ុន សែន ៖ កុំខ្មាសអៀននឹងការរៀន ពីព្រោះការរៀន គឺរៀនពេញមួយជីវិត

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការសិក្សាមិនមែនបញ្ចប់ត្រឹមថ្ងៃទទួលយកសញ្ញាបត្រនោះទេ គឺត្រូវបន្តរៀនមួយជីវិត ដូច្នេះកុំខ្មាសអៀនត្រូវក្លាហាន ហ៊ានសួរអ្នកដែលចេះជាងខ្លួន ដើម្បីចេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង ៧ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា មន្ត្រីរាជការទាំងអស់ត្រូវធ្វើអក្ខរកម្មប្រព័ន្ធបច្ចេកវិទ្យាឡើងវិញ ហើយចំពោះការជ្រើសរើសមន្ត្រីថ្មី ក៏ត្រូវចេះប្រព័ន្ធបច្ចេកវិទ្យាផងដែរ បើពុំដូច្នេះនោះទេ គឺពុំបានតម្រូវឱ្យជាប់បានចូលក្របខ័ណ្ឌរដ្ឋបានទេ ពីព្រោះនេះជាសម័យឌីជីថល រាល់ព័ត៌មានវិទ្យាមានភាពលឿន នាំឱ្យល្បឿនការងារក៏ត្រូវលឿនទៅតាមនោះផងដេរ ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យាសកលោក៕






No comments:

Post a Comment