Tuesday, January 17, 2023

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មានតម្រូវការក្នុងស្រុកខ្ពស់សម្រាប់ត្រីខំកំប៉ុងរបស់ម៉ាល់ឌីវ

នៅក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជា ជាប្រទេសដែលមានទាំងត្រីទឹកសាប និងត្រីទឹកសមុទ្រ ក៏ប៉ុន្តែវាមិនគ្រប់នោះទេ។ ដូច្នេះគោលដៅដំបូងនៃការនាំចេញរបស់ម៉ាល់ឌីវ ទៅកាន់កម្ពុជា គឺត្រីខកំប៉ុង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានប្រើប្រាស់ត្រីខកំប៉ុងចំនួនប្រមាណ១០ម៉ឺនកេះ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ ហើយត្រីខកំប៉ុងនៅតែជាតម្រូវការបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ផលិតផលត្រីរបស់ម៉ាល់ឌីវ អាចនឹងក្លាយជាគោលដៅនាំចេញទៅកាន់កម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជាផង និងអ្នកទេសចរណ៍ដែលមកទស្សនកិច្ចនៅកម្ពុជាផង៕




No comments:

Post a Comment