Tuesday, January 17, 2023

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យកម្ពុជា-ម៉ាល់ឌីវ បង្កើតកញ្ចប់ទេសចរណ៍រួមគ្នា នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

នៅក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទាក់ទងជាមួយទេសចរណ៍ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។ 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនគ្រាន់តែប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌីវ ប្រជាជនម៉ាល់ឌីវ ទៅកាន់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងផ្តោតការយកចិត្តទុកដាក់ទៅលើអ្នកដែលទស្សនកិច្ចនៅកម្ពុជាទៅលើប្រាង្គប្រាសាទនានា បន្ទាប់មកគេក៏អាចមកកាន់ម៉ាល់ឌីវដើម្បីងូតទឹកលំហែនៅមាត់សមុទ្រ ឬក៏អ្នកដែលមកងូតទឹកនៅម៉ាល់ឌីវរួច គេក៏អាចទៅទស្សនាប្រាង្គប្រាសាទនៅកម្ពុជាបានផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងអាចក្លាយទៅជាកញ្ចប់ទេសចរណ៍រួមមួយ ហើយដែលអាចប្រើប្រាស់ វីសា មួយគោលដៅពីរ ដែលយើងនឹងសិក្សាពីបញ្ហានេះបន្តទៀត៕




No comments:

Post a Comment